• 2020-01-06 07:13:07
  • ព័ត៌មាន

រឿងពិត​ទាំង​ ១៤យ៉ាង​របស់​ JB មេក្រុមម៉ឹងម៉ាត់តែចិត្តល្អរបស់ GOT7

  • 2020-01-06 07:13:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គិត​ត្រឹម​ថ្ងៃ​ទី​ ០៦ ខែ​មករា​ ​ឆ្នាំ​ ២០២០​នេះ​ JB មេក្រុម​ GOT7 មាន​អាយុ​ ២៦​ឆ្នាំ​ហើយ។ ក្នុង​នាម​ជា​មេក្រុម​ JB ធ្វើ​បាន​យ៉ាង​ល្អ​ និង​ជាទី​ពេញ​ចិត្ត​សម្រាប់​អ្នក​គាំទ្រ​ខ្លាំង​បំផុត។

មាន​អ្នក​ស្រឡាញ់​ច្រើន​ដល់​ម្ល៉ឹង​ តើ​ JB មាន​អ្វី​ខ្លះ​នៅ​ពីក្រោយ​ ពិសេស​ចំណង់ចំណូល​ចិត្ត​ផ្ទាល់​ខ្លួនដែលមិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​នោះ? ដូចនេះ​សូម​មកជ្រាប​ដូចតទៅ៖

១. JB ជា​ឈ្មោះ​លើ​ឆាក​ ឯ​ឈ្មោះ​ពិត​វិញ​គឺ​ Im Jae Bum កើត​ថ្ងៃទី​ ០៦ ខែមករា ឆ្នាំ ១៩៩៤ ជាជនជាតិ​កូរ៉េសុទ្ធសាធ និង​ជាកូន​ទោល​ក្នុង​គ្រួសារ​ ព្រមទាំង​​មានឈាម​ប្រភេទ​ A។

២. នៅ​ពេល​ទំនេរ​ អ្វី​ដែល​ JB ចូល​ចិត្ត​ធ្វើ​ជាងគេ​នោះ​គឺ​ មើល​រឿង​កុន​ ថត​រូប​លេង​ ដើរ​លេង​នៅ​កន្លែង​កម្សាន្ត​ផ្សេងៗ ញ៉ាំ​អី​នៅ​ភោជនីយដ្ឋាន។

៣. តារា​ក្នុង​ដួង​ចិត្ត​របស់​ JB គឺ​ Michael Jackson, India Arie និង​ Javier។

៤. ឪពុក​ម្ដាយ​របស់​លោក​បាន​លែងលះគ្នា​តាំង​ពីយូរ​មក​ហើយ​ ដោយសារ​តែ​បញ្ហា​តែមួយ​គឺ ឪពុក​របស់​លោក​ចូល​ចិត្ត​ពិសាស្រា។ ក្រោយ​មក​លោក​ក៏​ស្ថិត​ក្រោម​ការ​មើល​ថែ​របស់​ម្ដាយ​ និង​ឪពុក​ចុង​ (នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​ក្នុង​កម្មវិធី​ Hello Counselor)។

៥. JB ក្លាយ​ជា​អ្នក​ហ្វឹកហាត់​ចំណូល​ថ្មី​នៅ​ផលិតកម្ម​ JYP តាំង​ពី​ឆ្នាំ ២០០៩ បន្ទាប់​ពី​ឈ្នះ​លេខ១ ពី​ការ​ប្រឡង​ជ្រើសរើស​តារា​ JYP Open Audition។

៦. ម្ហូប​ដែល​ JB ចូលចិត្ត​គឺ​ Soondubu jjigae (ស៊ុប​តៅហ៊ូ) និង​ Budae Jjigae (ស៊ុប​សាច់ក្រក)។

៨. ពណ៌​ដែល​លោក​ចូល​ចិត្ត​គឺ​ ពណ៌​ប្រផេះ

៩. ពេល​ណា​ក៏ដោយ​ ឲ្យ​តែ​បាន​លេង​តន្ត្រី​ គឺ​លោក​សប្បាយ​ចិត្ត​ខ្លាំងតែម្ដង

១០. JB ធ្លាប់​បាន​និយាយ​ថា​ បើ​ឧទាហរណ៍​លោក​មាន​វេទមន្ត​ លោក​ចង់​ចេះ​បំបាំង​ខ្លួន ជាពិសេស​ចង់​ទៅ​​ Grand Canyon ព្រោះ​លោក​ជា​មនុស្ស​ស្រឡាញ់​ធម្មជាតិ។

១១. រម្លឹក​ទៅ​កាល​នៅ​ជា​ Bboy លោក​ធ្លាប់​បោក​ក្បាល​ខ្លួន​ឯង​នៅ​នឹង​ឥដ្ឋ​ ដោយសារ​រាំ​ខុស​ក្បាច់។ ពេល​នោះ​លោក​ ពោប​លើឥដ្ឋ​ជាង​ ១០​នាទីឯណោះ​ ឃើញ​ដូចនេះ​បងៗ​រួម​ក្រុម​ ក៏​បាន​ដាស់​លោក​ឡើង។ ដោយសារ​តែ​បោក​ក្បាល​ពេល​នោះ​ ទើប​ធ្វើ​ឲ្យ​ JB ភ្លេច​រឿង​ខ្លះ​មួយរយៈ​ ហើយ​ថ្ងៃ​មួយ​ពេល​ដែល​លោក​ទៅ​ផ្ទះ​ លោក​ថែម​ទាំង​ភ្លេច​លេខ​កូដ​ផ្ទះ​ទៀត​ ជាហេតុ​ត្រូវ​នៅ​ក្រៅផ្ទះ​ទាំង​យប់​ ទាំង​មិនហ៊ាន​ដាស់​ប៉ាម៉ាក់​ ស្របពេល​ពួកគាត់​កំពុង​សំរាន្ត​លក់។

១២. JB បាន​ទទួល​ស្នាមថើប​គ្រា​ដំបូង​នៅ​អាយុ​ ១៣ឆ្នាំ។

១៣. សម្រង់​សម្ដីរបស់​ JB ​ដែល​ចាក់​ដោតជាង​គេ​គឺ «ក្នុង​នាម​ជា​មេក្រុម​ ខ្ញុំ​តែង​គិត​ជាប់​ជានិច្ច​ថា​តើ​ វាសនា​ថ្ងៃមុខ​របស់​យើង​ទៅជាយ៉ាងណា ហើយ​តើ​ពេល​នោះ​ខ្ញុំ​នឹង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដឹកនាំក្រុម​ទៀត​ទេ?»។

១៤. ប្រភេទ​នារី​ក្នុង​ចិត្ត​ គឺ​​ជា​នារី​ដែល​គួរ​ឲ្យ​ស្រឡាញ់​ ហើយ​អាច​ចាប់​ចំណាប់​អារម្មណ៍​ពី​លោក​បាន៕

អត្ថបទ៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម