• 2020-01-13 02:49:59
  • ព័ត៌មាន

ពេល​ Kimberley ចាប់​បានផ្កាពីកូនក្រមុំ Mew ភ្លាម អ្នក​ស្លេកមុខជាងគេគឺ Mark Prin

  • 2020-01-13 02:49:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មង្គលការ​របស់​ Mew Nittha ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មង្គល​ការ​តារា​ល្បី​នៅ​ដើម​ឆ្នាំ​ ២០២០ ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ និង​ចូលរួម​អបអរ​គ្រប់គ្នា។ តារា​ជា​ច្រើន​បាន​ទៅ​ចូលរួម​សាទរ​មង្គល​ការ​នេះ​ ហើយ​ថ្ងៃ​នោះ​ដែរ ក៏​មាន​ពេល​វេលា​រីករាយ​ជា​ច្រើន​មិន​អាច​បំភ្លេចបាន។

ដោយ​ឡែក​ដូច​សព្វដង​ នៅ​ជិត​ចុង​បញ្ចប់​នៃ​កម្មវិធី​ កូនក្រមុំ​និង​កូន​កំលោះ​ត្រូវ​បោះ​បាច់​ផ្កា​ ដើម្បី​ឲ្យ​អ្នក​ដែល​នៅ​លីវ​ចាប់​យក ហើយ​អ្នក​ដែល​បាន​ត្រូវ​បាន​គេ​សន្មត​ថា​នឹង​ជិត​ដល់​ថ្ងៃ​ល្អ​ដែរ។ ជាក់​ស្ដែងនៅ​ពេល​នោះ​ បាច់​ផ្កា​មង្គល​ជ័យ​ត្រូវ​ធ្លាក់​ទៅ​លើ​ដៃ​របស់​ Kimmy Kimberley គូស្នេហ៍ Mark Prin។

ពេល​នាង​ចាប់​បាន​ភ្លាម​ គ្រប់គ្នា​ហ៊ោគិល​ ហើយ​ម្នាក់ៗ​បាញ់​ភ្នែក​មក​រក​ Mark Prin គ្រប់គ្នា​ ស្របពេល​លោក​លើក​ដៃ​បាំងភ្នែក​ បាំង​មុខក្រហម អៀន​ខ្មាស​ពេល​គេ​នាំ​គ្នា​សួរចំអន់ ​ថា​ពេល​ណា​រៀបការ?

ងាក​ទៅ​ Kim វិញ​ ពេលគេ​អញ្ជើញ​​ឡើង​ឆាក​សួរ​ពីអារម្មណ៍ នាង​ឆ្លើយ​ថា​៖ «បើ​ខ្ញុំ​មិន​ចាប់​ផ្កា​ ខ្ញុំ​ខ្លាច​វា​ធ្លាក់​ទៅ​លើដី»។

ទោះ​ជា​យ៉ាង​ណា​ ទាំង​អ្នក​គាំទ្រ​ និង​មិត្តៗរួមអាជីព​ ពិត​ជា​សង្ឃឹម​ថា​ថ្ងៃ​ល្អ​សម្រាប់​គូ​ស្នេហ៍​មួយ​នេះ​នឹង​មក​ដល់​ឆាប់ ស្របពេល​អាយុ​កាល​ស្នេហា​របស់ពួកគេ​ក៏​មិន​តិច​ឆ្នាំ ម្យ៉ាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​អ្នក​ទាំង​ ២​កាន់​តែ​ស្និទ្ធ​ស្អិត​ល្មួត​នឹង​គ្នា​ខ្លាំង​ឡើងៗ មិន​ខុសពី​ប្ដី​ប្រពន្ធ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី