• 2020-01-28 03:21:49
  • ព័ត៌មាន

ប្ដីប្រពន្ធ​ Huang Xiaoming បរិច្ចាគលុយផ្ទាល់​ក្នុងយុទ្ធនាការទប់ស្កាត់វីរុសកូរ៉ូណា

  • 2020-01-28 03:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន​ជា​ប្រទេស​ដែល​ជា​ប្រភព​នៃ​ប្រភេទ​វីរុស​ Corono ដែលបង្ក​ឲ្យ​មាន​អ្នក​ឆ្លង​ពាសពេញ​ពេញ​ពិភពលោក។ អត្រា​អ្នក​ឆ្លង​ជំងឺ​នេះកើន​ជា​បន្តបន្ទាប់​ និង​រាលដាល​ដល់​ប្រទេស​ជិត​ខាង។

ស្ថានភាព​បែប​នេះ​ បង្ក​ជា​កង្វល់​ជា​ច្រើន​ដល់​មនុស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ហើយ​បើ​ងាក​ទៅ​បុគ្គល​ល្បីៗ ក៏​ដូចជា​តារា​ដែល​មាន​មុខ​មាន​មាត់​លើ​វិថី​សិល្បៈ ក៏​បាន​នាំគ្នា​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ជា​បន្ត​បន្ទាប់​ទៅកាន់​មូលនិធិ​ ដើម្បី​ជួយ​ដល់​អ្នក​ជំងឺ​នេះ​ដែរ។

Huang Xiaoming និង​ Angelababy

ជាក់​ស្ដែង​ដូច​ គូស្នេហ៍​ Huang Xiaoming និង​ Angela Baby មាន​ដំណឹង​លេច​ឡើង​ថា​ នាងបាន​បរិច្ចាគ​ទឹក​ប្រាក់​ដល់​ទៅ​ ២សែនយ័ន​ (ខ្ទង់ ២៨ ៨៣២​ដុល្លារ) សម្រាប់​ម៉ាស​ការពារ​ ជូន​ដល់​ពេទ្យ​ជា​ក៏​ដូចជា​កង​ការពារ​ជា​ច្រើន​នាក់​ដែល​កំពុង​ការពារ​ប្រជាជន​ ប្រយុទ្ធ​ប្រឆាំង​នូវ​ការ​ឆ្លង​វីរុស​ កូរ៉ូណា​ក្នុងទីក្រុង​ Wuhan។

ប្ដីប្រពន្ធ​ Huang Xiaoming និង​ Angelababy

ជំងឺ​ប្រភេទ​នេះ​កំពុង​រាលដាល​យ៉ាង​សាហាវ​ជុំវិញ​ពិភពលោក បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជាខ្លាំង។ ប៉ុន្តែ​បើ​ទោះ​បី​មនុស្ស​ច្រើន​នាក់​បាន​ឆ្លង​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​មួយ​ចំនួន​ក៏​ដោយ​ ក៏​អត្រា​អ្នក​ស្លាប់​មាន​តែ​នៅ​ក្នុង​ប្រទេស​ចិន​ដែរ និង​មិន​ទាន់​ឃើញ​ថា​មាន​អ្នក​ស្លាប់​កើត​ឡើង​នៅ​ប្រទេស​ផ្សេង​ទៀត​ដែរ គិត​មក​ត្រឹម​ថ្ងៃ​នេះ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្រៅ​ពី​ប្ដី​ប្រពន្ធ​ Huang Xiaoming និង​ Angela Babay ក៏​នៅ​មាន​តារា​ជា​ច្រើន​នាក់​ទៀត​ដែរ ក្នុង​ប្រទេស​ចិន​ ដែល​បាន​បន្ត​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ពិសេស​លើ​សម្ភារៈ​ការពារ​ជួយ​ដល់​ជន​រងគ្រោះ​ ក៏​ដូចជា​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់