អ្នកជំនួញម្នាក់ខំជះលុយដើម្បីបានដេកជាមួយ Angelababy តែត្រូវខកចិត្តទៅវិញ
អ្នកជំនួញម្នាក់ខំជះលុយដើម្បីបានដេកជាមួយ Angelababy តែត្រូវ...
- 2016-07-05 17:31:43
- ព័ត៌មាន
បុរសដែលជាអ្នកជំនួញចិនម្នាក់បានខកចិត្តជាខ្លាំង បន្ទាប់ពីចំណាយលុយ៣,៧៤លានដុល្លារអូស្ត្រាលី(ប្រហែល២,៧៩លានដុល្លារអាមេរិក) ដើម្បីបានដេកជាមួយតារាលំដាប់A របស់ចិននិងហូលីវូដ៣នាក់ ប៉ុន្តែចុងក្រោយគ្មានបានអ្វីទាំងអស់។
Angelababy
អ្នកជំនួញនោះមានឈ្មោះថា Xu Yu បានធ្វើកំណត់ហេតុប្ដឹងទៅភ្នាក់ងារទាក់ទងនារីរបស់អូស្ត្រាលីមួយ ដោយចោទថា លោកបានបង់លុយ៣,៧៤លានដុល្លារអូស្ត្រាលីទៅឲ្យភ្នាក់ងារដែលស្ថិតក្នុងទីក្រុង Sydney ខាងលើ ដោយសន្យាថា ផ្ដល់សេវាផ្លូវភេទឲ្យលោកគេងជាមួយតារាហូលីវូដ Megan Fox និងតារាម៉ូដែល Candice Swanepoel រួមទាំងតារាចិន Angelababy ផងដែរ។
លោក Xu Yu បាននិយាយថា លោកបានព្រមព្រៀងបង់ថ្លៃធ្វើដំណើរនិងការស្នាក់នៅលើតារាទាំង៣ជាមួយភ្នាក់ងារអស់ហើយ ប៉ុន្តែដល់ថ្ងៃណាត់ជួបគ្មាននរណាមកម្នាក់ទេ។ នេះបើតាមការបញ្ជាក់ពីសារព័ត៌មានចិន cankaoxiaoxi ។
Megan Fox
បើតាមអាជ្ញាធរអូស្ត្រាលី បានប្រាប់ឲ្យដឹងថា ភ្នាក់ងារទាក់ទងនារីរបស់អូស្ត្រាលីនេះគឺជាកម្មសិទ្ធិរបស់តារាសម្ដែងឥណ្ឌា Diljit “Dion” Singh Uppal។ ប៉ុន្តែគ្មានការបញ្ជាក់ណាមួយពីក្រុមហ៊ុនថា Candice, Angelababy និងMegan ធ្វើការនៅទីនោះទេ។ យោងតាមសាច់រឿងនិងការនិយាយខ្លះពី shanghaiist អ្នកជំនួញម្នាក់នេះទំនងជាត្រូវចាញ់បោកគេហើយ៕
Candice Swanepoel
ចុចអាន Angelababy និងប្ដីតែងខ្លួនសង្ហាដូចកំលោះក្រមុំ ក្នុងថ្ងៃមើលការបង្ហាញម៉ូដ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ shanghaiist