• 2017-01-17 02:35:00
  • ជីវិតតារា

ម៉ូដែល​ចិន Angelababy កាន់​តែ​​ស្គម​ទៅ​ៗ​​គួរ​ឲ្យ​បារម្ភ ខណៈ​ពោះ​ជិត​គ្រប់​ថ្ងៃ​​ទៅ​ហើយ!

  • 2017-01-17 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​ស្ថិត​ក្នុង​ស្ថានភាព​​ពោះ​ធំ​៩​ខែ ប៉ុន្តែ​តារា​ម៉ូដែល​ចិន Angelababy ​មាន​រាង​កាន់​​តែ​​​ស្គម​ទៅ​ៗ​គួ​​ឲ្យ​កត់​សម្គាល់។

តាម​សារព័ត៌មាន​ហុងកុង​បាន​ឲ្យ​ដឹង​ថា Angelababy នឹង​ផ្ដល់​កំណើត​កូន​ដំបូង​​ជាមួយ​ស្វាមី Huang Xiaoming ក្នុង​រង្វង់​ចូល​ឆ្នាំ​ចិន។ បច្ចុប្បន្ន​តារា​ម៉ូដែល​ និង​សម្ដែង​ស្រី​​​វ័យ​២៧​ឆ្នាំ​រូប​នេះ​ កំពុង​​សម្រាក​នៅ​មន្ទីរ​ពេទ្យ​​ក្នុង​ទីក្រុង​ហុងកុង រហូត​ដល់​ថ្ងៃ​សម្រាល។

ប៉ុន្តែ​ថ្មី​នេះ​ Angelababyនិង​អ្នក​គ្រប់គ្រង​របស់​ខ្លួន Kim ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​ទិញ​ឥវ៉ាន់​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង។ Angelababy បាន​ស្លៀក​រ៉ូប​ខ្មៅ​មួយ​ឈុត​ ប៉ុន្តែ​រូប​រាង​ហាក់​ដូច​ជា​ស្គម​ខ្លាំង​​ខុស​ពី​ធម្មតា។ បន្ទាប់​ពី​ទិញ​របស់របរ​រួច​ពួក​គេ​ ក៏​បាន​ឡើង​ឡាន​ត្រឡប់​ទៅ​​វិញ​ទាំង​អស់​គ្នា៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម