• 2017-01-24 02:30:27
  • ព័ត៌មាន

រូប​ថត​ប៉ុន្មាន​សន្លឹក​ពី Angelababy ក្នុង​រឿង “General and I” ពិត​ជា​ស្អាត​អស់​ទាស់​ហ្មង

  • 2017-01-24 02:30:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angelababy ភរិយា​របស់​តារា​សម្ដែង Huang Xiaoming ដែល​ទើប​នឹង​សម្រាល​បុត្រ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​សម្ដែង​ឲ្យ​រឿង​ស្នេហា​បុរាណ​ចិន “General and I” ចាក់ផ្សាយ​លើ​ទូរទស្សន៍ Hunan ក្នុង​ខែ​មករា ឆ្នាំ​២០១៧។

​រឿង “General and I” តំណាល​ពី​រាជវាំង​របស់​ស្ដេច Jing'an ដែល​រង​ការ​វាយ​ប្រហារ​និង​កម្ទេច​ក្នុង​ពេល​រាត្រី​ភ្លាម​ៗ ធ្វើ​ឲ្យ​បុត្រ​របស់​ស្ដេច Jing'an ឈ្មោះ He Xia (សម្ដែង​ដោយ Sun Yizhou) និង​អ្នក​បម្រើ​ទ្រង់ Bai Pingting (សម្ដែង​ដោយ Angelababy) ត្រូវ​បង្ខំ​ចិត្ត​រត់​គេច​ពី​អាណាចក្រ Yan រួច​ពួក​គេ​បាន​វង្វេង​ផ្លូវ​គ្នា។ នេះ​បើ​តាម Wikipedia។

ពេល​នោះ Bai Pingting បាន​រត់​ទៅ​ជ្រក​កោន​នៅ​ឯ​អាណា​ចក្រ Jin ដែល​ក្រោយ​មក នាង​ក៏​បាន​ជួប​​មេ​ទ័ព​ដ៏​ពូកែ​ និង​ស្រស់​សង្ហា Chu Beijie (សម្ដែង​ដោយ Wallace Chung) ហើយ​មេទ័ព​រូប​នេះ បាន​ស្គាល់ Bai Pingting ថា​ ជា​នារី​ដែល​រូប​គេ​ធ្លាប់​មាន​ចិត្ត​លើ​កាល​ពី​នៅ​ក្មេង​ៗ។

អ្វី​ដែល​ពិបាក​ និង​ជា​ឧបសគ្គ​រារាំង​ស្នេហា​រវាង Bai Pingting និង Chu Beijie គឺ​ពួក​គេ​មក​ពី​អាណាចក្រ​ពីរ​ដែល​ជា​សត្រូវ​ប្រឆាំង​គ្នា។

ក្នុង​រឿង “General and I” គេ​ឃើញ Angelababy តុប​តែង​ខ្លួន​យ៉ាង​ល្អ​ប្រណិត​ក្នុង​ឈុត​បុរាណ​ចិន មើល​ទៅ​ស្រស់​ត្រកាល​តែ​ម្ដង។ សូម​ទស្សនា​ផ្ទាំង​រូបភាព​ខាង​ក្រោម​នេះ។ ​​​

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ សីលា

មតិយោបល់
អត្ថបទថ្មី