• 2017-01-18 07:22:01
  • ជីវិតតារា

ទី​បំផុតតារា​សម្ដែង​ចិន Angelababy សម្រាល​កូន​ហើយ...!

  • 2017-01-18 07:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ចិន​វ័យ ២៧​ឆ្នាំ Angelababy បាន​ក្លាយ​ជា​ម្ដាយ​គេ​ហើយ ដោយ​នាង​សម្រាល​បាន​កូន​ប្រុស​ម្នាក់ កាល​ពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​មករា ឆ្នាំ​២០១៧ នេះ។

ស្វាមី​របស់​នាង Huang Xiaoming អាយុ ៣៩​ឆ្នាំ បាន​មើល​ថែ​ និង​នៅ​ក្បែរ​ប្រពន្ធ ខណៈ​ពេល​ Angelababy សម្រាល​បុត្រ ហើយ​លោក​មាន​ភាព​សប្បាយ​រីករាយ​ជា​អនេក​សម្រាប់​ចំណង​អាពាហ៍ពិពាហ៍​មួយ​នេះ​។ គូ​ស្វាមី​ភរិយា​ដែល​បាន​ក្លាយ​ទៅ​ជា​ឪពុក​ម្ដាយ​គេ​ហើយ​នេះ បាន​ដាក់​ឈ្មោះ ​ឲ្យ​កូន​ប្រុស​របស់​អ្នក​ទាំង​ពីរ​ថា Xiaohaimian ប្រែ​ថា "អេប៉ុង​តូច"។

Huang Xiaoming និង Angelababy បាន​រៀបការ​ជាមួយ​គ្នា​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ ក្នុង​ទី​ក្រុង Shanghai នៃ​ប្រទេស​ចិន។

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ សីលា

មតិយោបល់
អត្ថបទថ្មី