• 2020-02-11 02:55:43
  • ព័ត៌មាន

រឿងរ៉ាវខ្លះៗរបស់​កំលោះសង្ហាភូមា ដែល​កំពុង​ខាប​ចិត្តនារីៗឲ្យលង់ស្នេហ៍ពេញ​ទ្វីបអាស៊ី

  • 2020-02-11 02:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​ម្នាក់​សញ្ជាតិ​ភូមា​ ម្នាក់​ដែល​មាន​វ័យ​ក្មេង​រាង​ខ្ពស់​សង្ហា​ម្នាក់​កំពុង​ធ្វើ​ឲ្យ​នារីៗទប់​ចិត្ត​មិន​លង់​ស្នេហ៍​មិន​បាន​ឡើយ ពេល​លោក​បង្ហាញ​មុខ​ជា​បន្តបន្ទាប់​លើ​បណ្ដាញ​សង្គម។

កំលោះ​សង្ហា​តារា​សម្ដែង​ភូមានេះ​មាន​ឈ្មោះ​ថា​ Paing Takhon កើត​នៅ​ថ្ងៃ​ទី​ ១៧ ខែកក្កដា ឆ្នាំ ១៩៩៦​ ជា​តារា​សម្ដែង​ ម៉ូដែល​ និង​ជា​តារា​ចម្រៀង​ដែល​កំពុង​លេចធ្លោ​​នៅ​ទ្វីប​អាស៊ី។ លោក​ចាប់​ផ្ដើម​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ឆ្នាំ ២០១៤ ក្នុង​នាម​ជា​តារា​បង្ហាញ​ម៉ូដ។

ក្រោយ​មក​ដោយសារ​មាន​ដុង​មិន​មែន​ត្រឹម​តែ​បង្ហាញ​ម៉ូដ Paing Takhon ក៏​បាន​ចាប់​យក​អាជីព​ជា​តារាសម្ដែង​ទៀត​ នៅ​ឆ្នាំ ២០១៧ ហើយ​ក៏​ស្រាប់​តែ​ត្រូវ​ប៉ាន់​ថត​សុទ្ធ​តែ​តួ​ឯក​ នៅ​ក្នុង​រឿង​កុន​ខ្នាត​ធំ​មួយ​មាន​ចំណងជើង​ថា «Midnight Traveller and Bad Boys 2»។ ដោយសារ​រូបសម្រស់​ ក៏ដូចជា​សមត្ថភាព​អស្ចារ្យ​របស់​លោក​ ទើប​នៅ​ឆ្នាំ​ ២០១៩ តារា​ប្រុស​រូបនេះ​បាន​គ្រង​តំណែង​លេខ​កំពូល​ទី២ ប្រចាំ​ The Myanmar Times។

ក្នុង​គ្រួសារ​ លោក​គឺ​ជា​កូន​ទី​ ៤ ក្នុង​ចំណោម​បងប្អូន​ ៦នាក់​ ក្នុង​នោះ​មាន​បងប្រុសម្នាក់ បងស្រី ២នាក់ និង​ប្អូនប្រុស ២នាក់។ Paing Takhon បាន​បញ្ចប់​ការសិក្សា​ពី​វិទ្យាល័យ​ Basic Education High School No. 1 ហើយ​ក្នុង​ឆ្នាំ ២០១៤ លោក​ក៏​បាន​ប្ដូរទៅ​ទីក្រុង​ Yangon ដើម្បី​ធ្វើ​ជា​តារា​ម៉ូដែល។ ជាក់ស្ដែង​ថ្មីៗ​នេះ​ Paing Takhon កំពុង​តែ​សិក្សា​នៅ​សាកលវិទ្យាល័យ​ University of Distance Education ដោយចាប់យក​មុខជំនាញ​ចិត្តសាស្ត្រ។

ងាក​ទៅ និយាយ​ពី​ប្រជាប្រិយភាព​របស់​លោក​វិញ​ គឺ​មិន​មែន​តែ​នៅ​ក្នុង​ប្រទេស​ភូមា​ទេ មានន័យ​ថា​ទាំង​ក្នុង​ទ្វីបអាស៊ី ជាពិសេស​គឺ​ ប្រទេសកម្ពុជា និង​ថៃ ហើយ​ការងារ​ជា​ច្រើន​កំពុង​តែ​រត់​សម្រុក​មក​រក​លោក​ជា​ច្រើន​ផងដែរ៕

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់