• 2020-02-24 08:38:00
  • ព័ត៌មាន

TWICE ត្រូវបង្ខំចិត្តរំសាយការ​ប្រគំតន្ត្រី​ចោលព្រោះការ​ផ្ទុះខ្លាំងពេកនៃមេរោគ COVID-19

  • 2020-02-24 08:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​ ផលិតកម្ម​ JYP បាន​បញ្ជាក់​ថា​ ការ​ប្រគំតន្ត្រី​របស់​ TWICE នឹង​ត្រូវ​រំសាយ​ចោល​ ដោយសារ​តែ​ករណី​ផ្ទុះ​ឡើង​នៃ​មេរោគ​ COVID-19។

មុន​សម្រេច​លុបចោល​ការ​សម្ដែង​ TWICE ត្រូវ​មាន​ការប្រគំតន្ត្រី​ដ៏​ធំ​ "TWICE WORLD TOUR TWICELIGHTS in Seoul” ដែល​ជា​ការ​ប្រគំតន្ត្រី​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី ០៧​ និង​០៨ ខែមីនា នៅ​ពហុកីឡដ្ឋាន​ Olympic Gymnastics Arena។ ប៉ុន្តែ​ដោយសារ​ អត្រា​អ្នក​ឆ្លង​មេរោគប្រភេទ​ថ្មី​ COVID-19 កើន​ឡើងខ្លាំង​ពេក​ ទើប​ផលិតកម្ម JYP សម្រេច​ចេញ​សេចក្ដី​ជូន​ដំណឹង​ ដោយ​សុំទោសអ្នក​គាំទ្រ និង​បញ្ជាក់​ថា​ការ​ប្រគំតន្ត្រី​ត្រូវ​រំសាយ​ចោល​ ដើម្បី​រក្សា​សុវត្ថិភាព​ដល់​តារា ពិសេស​អ្នក​គាំទ្រ​ដែល​នឹង​ត្រូវ​មក​ចូលរួម។ សម្រាប់​អ្នក​ដែល​ទិញ​សំបុត្រ​រួច​រាល់ ក៏​នឹង​ត្រូវ​ក្រុមការងារ​វេរលុយ​ឲ្យ​វិញ​ទាំងអស់​ដែរ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់