
- ពុធ, 4 មីនា 2020 08:01
- ព័ត៌មាន
បង្ហាញរបៀបគូរគំនូរអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានល្អឥតខ្ចោះពីដើមដល់ចប់
- ពុធ, 4 មីនា 2020 08:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញរបៀបគូរគំនូរអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត បានល្អឥតខ្ចោះពីដើមដល់ចប់
ចន្លោះមិនឃើញ
នៅថ្មីៗនេះ វិចិត្រករមួយរូប បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីលោកបានបញ្ចេញស្នាដៃគំនូររបស់សិល្បករល្បីៗ និងឥស្សរជនល្បីៗមួយចំនួននៅកម្ពុជានៅលើប្រព័ន្ធបណ្ដាញសង្គម ដែលបានធ្វើឲ្យទស្សនិកជនឃើញហើយ មិនសរសើរមិនបាន។
វិចិត្ររូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា នៅ វាសនា ប៉ុន្តែរូបរាងភិនភាគ និងសាវតារលម្អិតពាក់ព័ន្ធបុគ្គលភាពរបស់លោកនៅមិនទាន់បានគេទម្លាយនៅឡើយ ព្រោះស្នាដៃសិល្បៈរបស់លោក ត្រូវបានបុគ្គលផ្សេងជាអ្នកចែកចាយនៅលើបណ្ដាញសង្គមដែលគេសង្ស័យថាអាចជាមិត្តភ័ក្ដិ ឬសាច់ញាតិណាម្នាក់របស់លោក។
ត្បិតយ៉ាងនេះ មហាជនបាន និងកំពុងចាប់អារម្មណ៍សិល្បៈគំនូរស្នាដៃរបស់លោកពីឥស្សរជននៅក្នុងប្រទេសកម្ពុជា ដែលមានទាំងសិល្បករ និងបុគ្គលក្រៅរង្វង់សិល្បករ។ គំនូរឥស្សរជនរបស់វិចិត្រករ នៅ វាសនា គេឃើញមានរូបអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន អ្នកនាង អម្ពរ ទេវី បិតាស្ថាបត្យករលោកតា វណ្ណ ម៉ូលីវណ្ណ និងបិតាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា Beat Reachner ជាដើម។
គួរចាប់អារម្មណ៍រូបរបស់ កវីដងស្ទឹងសង្កែ គង្គ ប៊ុនឈឿន និងអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត វិចិត្រករ នៅ វាសនា គូរបានល្អបំផុត ដូចបំផុត។ ទស្សនាវីដេអូ វិចិត្រករយើង គូររូបអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុតទាំងអស់គ្នា៖