• 2020-03-09 01:26:27
  • ព័ត៌មាន

Mustache Band, ADDA និង Eaun Gray សម្ដែង​រួមគ្នាលើកដំបូង​ថ្ងៃទី១៣ ខែមីនានេះ!

  • 2020-03-09 01:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើចង់ដឹងថាមានអ្វីដែលប្លែក នៅក្នុងកម្មវិធី Ballantine’s True Music ទេ? កុំភ្លេចចូលរួមទាំងអស់គ្នា!

កម្មវិធីនេះ នឹង​នៅថ្ងៃទី១៣ មីនា ឆ្នាំ២០២០ នៅ QK Club ដោយ​មានការចូលរួមសម្ដែង​រួមគ្នា​ជា​លើក​ដំបូង​នៃ​តារា​ចម្រៀង Original Song ដែល​មាន​ដូចជា​ក្រុម MUSTACHE BAND កញ្ញា ADDA លោក EAUN GRAY រួមជាមួយ Beatboxer ទៀងផង។

ដើម្បីចូលរួមគាំទ្របទចម្រៀងដែលមិនចម្លងពីគេ កម្មវិធី Ballantine’s True Music ត្រូវបានគេស្គាល់ថាជាកម្មវិធី ដែលតែងតែនំាមកជូននូវភាពសប្បាយរីករាយបែបទាន់សម័យ ហើយកម្មវិធីប្រគុំតន្ត្រីនេះដែរបានជួយផ្សព្វផ្សាយ និងគាំទ្រដល់សិល្បករ ដែលផលិតបទចម្រៀងដែលមិនចម្លងពីគេជាច្រើន ដែលបានធ្វើឡើងនៅតាមបណ្តា ក្លឹប ផាប់ និង ភោជនីយដ្ឋានល្បីៗជាច្រើនកន្លងមកនៅក្នុងរាជធានីភ្នំពេញ។

ជាពិសេស នាពេលថ្មីៗនេះ Ballantine’s True Music បានបង្កើតជាយុទ្ធនាការនៃការច្រៀង cover ដែលមានឈ្មោះថា My Artist My Cover ដោយលើកទឹកចិត្តដល់មិត្តយុវវ័យទាំងអស់ អាចជ្រើសរើសបទចម្រៀងណាមួយរបស់អ្នកនាង Adda មកធ្វើការច្រៀង cover និងថតជាវីដេអូ បន្ទាប់មកផ្ញើរវីដេអូនោះ មកកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Ballantine’s Cambodia។ វីដេអូរបស់អ្នកដែលទទួលបានការទស្សនាច្រើនជាងគេ នឺងក្លាយជាម្ចាស់ជ័យលាភី ក្នុងកម្មវិធី My Artist My Cover ហើយត្រូវបានអញ្ជើញឲ្យ​ឡើងច្រៀងផ្ទាល់ជាមួយអ្នកនាង Adda នៅលើឆាកតន្ត្រី Ballantine’s True Music ជាព្រឹត្តការណ៏ដ៏ធំប្រចាំឆ្នាំផងដែរដែលរៀបចំឡើងដោយស្រា Ballantine’s Scotch Whisky នៅ QK Club។

សូមតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Ballantine’s Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត។

Ballantine’s True Music នាំជូនមកដោយ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវស្រាម៉ាក់ល្បីៗជាច្រើនដូចជា Royal Salute, Chivas Regal, Martell, Ballantine’s, Absolute Vodka, ស្រាក្រហម Jacob’s Creek និងប្រភេទស្រាផ្សេងៗទៀត៕

មតិយោបល់
អត្ថបទពេញនិយម