• 2020-03-11 06:30:42
  • ព័ត៌មាន

អាចទេថា OPPO នឹងចាប់យក Reno ស៊េរីជាស្មាតហ្វូនគោលដៅជំនួសឲ្យ F ស៊េរី?

  • 2020-03-11 06:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តអ្នកអាន ប្រហែលធ្លាប់បានលឺ និងស្គាល់ច្បាស់ហើយ នូវស្មាតហ្វូនជើងខ្លាំង F ស៊េរីនិង Reno ស៊េរី របស់ក្រុមហ៊ុនOPPO។ ស្រាប់តែចុងឆ្នាំ ២០១៩ ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខមួយនេះ បាន​ពញ្ញាក់​អារម្មណ៍​អ្នកគាំទ្រ​តាមរយៈការបញ្ចេញនូវស្មាតហ្វូនកូនកាត់ OPPO Reno2 F ដែលកើតចេញពី​កំណែ Update ត្រកូល OPPO ទាំងពីរខាងលើ។

អ្វីដែលជា​មន្ទិល​សង្ស័យសម្រាប់ឆ្នាំថ្មីនេះ ក្រុមហ៊ុន OPPO អាចនឹងចាប់យក Reno ស៊េរី​បន្ទាប់ ជាស្មាតហ្វូនគោលដៅជំនួសឲ្យ F ស៊េរីតែម្តង។ បើក្រឡេកមកមើលហ្វេសប៊ុកផ្លូវការ OPPO ឯណេះវិញ មិនខ្ចីប្រាប់ទុកឲ្យហ្វេនៗ Comment ចម្លើយដោយខ្លួនឯង ហើយអ្នកឆ្លើយត្រូវអាចមាន​ឱកាស​ចូលរួមក្នុងកម្មវិធី​សម្ពោធ​ផលិតផល OPPO Reno ស៊េរីបន្ទាប់។ ចង់ដឹងច្បាស់សូមចុចលើ Link មួយនេះ។

សូម​រំលឹក​ថា កាលពីចុងឆ្នាំ ២០១៩ ស្មាតហ្វូន OPPO Reno 2F តម្លៃត្រឹមតែ $349 ត្រូវបានក្រុមហ៊ុនបន្ថែមនូវការ Upgrade ទាំង Software និង Hardware របស់ F ស៊េរី ដែលមានការច្នៃប្រឌិតទៅលើបច្ចេកវិទ្យាឈានមុខគេ និង ការរចនារូបរាងបែប Reno ស៊េរី តែម្តង ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ និងពញាក់អារមុ្មណ៍ អ្នកគាំទ្រស្មាតហ្វូន OPPO នៅជុំវិញភពលោក។

កាមេរ៉ាមេរបស់ OPPO Reno 2F មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់ស្អាតនៅពេលយប់ កាមេរ៉ាទី2 ទំហំ 8MP អាចថតប្លង់ទូលាយ (Wide-angle) បានមុំ 119 ដឺក្រេ ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ កាមេរ៉ាទី3 និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់។

ដូច្នេះ​តាមការសន្និដ្ឋាន ស្មាតហ្វូនស៊េរីថ្មីបន្ទាប់របស់ OPPO អាចនឹងលែងមានវត្តមានត្រកូល F ស៊េរី ទៀតហើយ ដោយក្រុមហ៊ុននឹងរក្សាតែ Reno ស៊េរី ដែលតំណាងឲ្យការតស៊ូ និងច្នៃប្រឌិតខ្ពស់! អញ្ចឹងអ្នកទាំងអស់គ្នា អាច​សាក​ទស្សន៍ទាយ​សាក​មើល៍ តើស្មាតហ្វូន OPPO Reno ជំនាន់ថ្មី ក្នុងយុគសម័យ5G មានឈ្មោះអ្វីទៅ? បើអត់ដឹងអាចវីដេអូខាងក្រោមនេះ គឺថាចម្លើយគឺនៅលើគោកតែម្តង៕

មតិយោបល់
អត្ថបទថ្មី