
- សុក្រ, 13 មីនា 2020 04:40
- ព័ត៌មាន
ទីបំផុត នេន ទុំ ចេញមុខមករៀបរាប់ពីដំណើរដើមទង លោកជួបគ្រោះថ្នាក់ដ៏រន្ធត់
- សុក្រ, 13 មីនា 2020 04:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត នេន ទុំ ចេញមុខមករៀបរាប់ពីដំណើរដើមទង លោកជួបគ្រោះថ្នាក់ដ៏រន្ធត់
ចន្លោះមិនឃើញ
នេន ទុំ ដែលប៉ុន្មានថ្ងៃមុននេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ជាក្រុមការងារបីនាក់ទៀតនោះ ឥឡូវនេះលោកចេញមុខមកបកស្រាយពីហេតុការណ៍នោះ។
នៅក្នុងវីដេអូឃ្លិបរយៈពេលជាង៥នាទី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកមិតរួមអាជីពរបស់លោក ទី ទុំ ហៅនេន ទុំ បានរៀបរាប់ដំណើររឿងថា ដំបូងឡើយរូបលោក និងក្រុមការងារបីនាក់ទៀតបានរួមដំណើរតាមឡាន Luxes របស់លោកផ្ទាល់ពីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដោយពេលនោះ មិនស្ថិតនៅក្រោមឥទ្ធិពលស្រវឹងឡើយ។
រូបលោក និងក្រុមការងារបានបើកផ្លាស់ប្ដូរគ្នា រហូតដល់កន្លែងកើតហេតុម្ដុំផ្លូវបំបែកប្រលានយន្តហោះមិនដល់៣០គីឡូម៉ែត្រទៀតផងដល់ក្រុង ស្រាប់តែមានក្របីមួយក្បាលលោតមកកាត់មុខឡានបណ្ដាលឲ្យបុកពេញទំហឹង រេចង្កូតពេញផ្លូវ។
រូបលោកដែលជាអ្នកបើកតក់ស្លុតនិយាយលែងចេញ ដែលរហូតមកដល់ពេលនេះមិនទាន់បាត់ភ័យនៅឡើយ៖ "ភ្លាមៗខ្ញុំមិនអាចចេញមុខបកស្រាយបាន ព្រោះខ្ញុំវិលវល់មិនដឹងចាប់ពីណាទៅណា"។
ក្នុងសភាពដែលឡានខ្ទេចមុខស្ទើរទាំងស្រុង ហើយអ្នកជិះទាំងអស់ពុំមានរបួសធ្ងន់ធ្ងរក្រៅពីពកក្បាល និងហើមដៃបន្តិចបន្តួចនោះ គេចាត់ទុកថាមហាសំណាងដោយអ្នកទាំងបួនបានពាក់ខ្សែក្រវាត់សុវត្ថិភាព ហើយអ្នកបើកមានស្មារតីរឹង។
ទោះជាយ៉ាងណា នេន ទុំ មិនបង្ហើបពីគម្រោងជួសជុលឡាន ឬរកមុខម្ចាស់ក្របីឲ្យទទួលខុសត្រូវនោះទេ ប៉ុន្តែបានស្នើដល់ម្ចាស់សត្វពាហនៈគ្រប់ប្រភេទត្រូវយកចិត្ដទុកដាក់គ្រប់គ្រងសត្វរបស់ខ្លួនដើម្បីកុំឲ្យមានករណីដូច្នេះទៀត។
លោកក៏អគុណដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលបានជួយពួកលោកពេលជួបហេតុការណ៍គ្រោះថ្នាក់នោះ ហើយសុំទោសដល់អ្នកគាំទ្រដែលមិនអាចចេញមុខបកស្រាយភ្លាមចំពោះគ្រោះថ្នាក់នេះ ព្រោះថ្មីៗនោះលោកនៅមានអារម្មណ៍វិលវល់នៅឡើយ៕