• 2020-03-23 09:45:25
  • ព័ត៌មាន

ប៉ែន ចំរ៉ុង​ ទៅជួបពេទ្យជំនាញមេរោគកូវីដ-១៩ យក​អំណោយ​ទៅ​ជាមួយ​យ៉ាង​ច្រើន!

  • 2020-03-23 09:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ លោក ប៉ែន ចំរុង និង​ក្រុម​ការងារ​សិល្បៈ បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ជា​ទី​ដែល​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​បាន​កំណត់​យក​ជា​ទីតាំង​នេះ​ធ្វើ​កន្លែង​សម្រាក និង​ព្យាបាល​អ្នក​ឆ្លង​កូវីដ-១៩។

តាម​រយៈ​វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង​៣​នាទី​​ដែល​លោក ប៉ែន ចំរុង បង្ហោះ​នៅ​រសៀល​ថ្ងៃ​ទី២៣ ខែ​មីនា នេះ​បង្ហាញ​ថា ប្រធាន​មន្ទីរ​ពេទ្យ​រុស្សី​លោក ងី ម៉េង និង​បុគ្គលិក​ជំនាញ​សុខាភិបាល​បាន​ទទួល​ក្រុម​ការងារ​​​ ​លោក​ ប៉ែន រុង យ៉ាង​កក់ក្ដៅ។ ក្នុង​ឱកាស​នោះ គឺ​លោក​បាន​ទៅ​សួរ​សុខ​ទុក្ខ និង​លើក​ទឹកចិត្ដ​ក្រុមគ្រូពេទ្យ ព្រម​ទាំង​បាន​នាំ​យក​ថវិកា​ជាង​១០០០​ដុល្លារអាមេរិក រួម​ជាមួយ អាល់កុល និង​ម៉ាស​ទៅ​ជូន​ក្រុមគ្រូពេទ្យជំនាញទាំងនោះផងដែរ។

តោះ...ប្រិយមិត្ដ​សូម​ទស្សនា​វីដេអូ​ឃ្លិប​នេះ​ទាំង​អស់​គ្នា៖

ក្នុងរយៈពេលពីរសប្ដាហ៍នេះ​ គេឃើញតារា​ល្បីៗ និង​មិត្តសិល្បៈ​ខ្មែរ​ កាន់​តែ​មាន​សកម្មភាព​ផុលផុស​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ដោយ​ព្រឹកមិញ​នេះ មាន​សិល្បករ​ខ្មែរ​ល្បី​ៗ​ប្រមាណ​ជិត ១០០នាក់ បាន​បរិច្ចាគ​ថវិកា​ជួយ​សម្រាល​រាជរដ្ឋាភិបាល។ មក​ដល់​រសៀល​នេះ ឃើញ​មាន​លោក ប៉ែន ចំរុង និង​លោក អ៊ឹម ជីវ៉ា ក៏​បាន​បញ្ជាក់​លើ​បណ្ដាញ​សង្គម​ថា លោក​ចូល​រួម​បរិច្ចាគ​ចំនួន ៥០០ដុល្លារ​អាមេរិក​ជួយ​រាជរដ្ឋាភិបាល​ទប់​ទល់​មេរោគ​ចង្រៃ​នោះ​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់