
- ច័ន្ទ, 30 មីនា 2020 05:03
- ព័ត៌មាន
ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នេន ទុំ ត្រូវប្រឈមនឹងរឿងមួយទៀត
- ច័ន្ទ, 30 មីនា 2020 05:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នេន ទុំ ត្រូវប្រឈមនឹងរឿងមួយទៀត
ចន្លោះមិនឃើញ
នេន ទុំ ត្រូវបានគេរាយការណ៍ថាបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់លោកបានបុកក្របីដើរឆ្លងថ្នល់មួយក្បាលកាលពីពាក់កណ្ដាលខែមីនា ហើយឥឡូវនេះលោកថា លោកមានបញ្ហាត្រូវប្រឈមមួយបន្ថែមពីក្រោយពីគ្រោះថ្នាក់នោះ។
ហេតុការណ៍ខាងលើបានកើតឡើងនៅយប់ថ្ងៃទី ១១ មីនា វេលាដែលលោក និងមិត្តភ័ក្ដិម្នាក់ធ្វើដំណើរទៅខេត្តព្រះសីហនុ ដោយពេលនោះបានវាក់អឺជាមួយក្របីមួយក្បាល បណ្ដាលឲ្យបុកហើយសត្វពាហនៈស្លាប់នៅនឹងកន្លែង ដោយឡែកលោក និងមិត្តភ័ក្តិរបួសស្រាល ប៉ុន្តែរថយន្តខូចខាតមួយកំណាត់មុខស្ទើរតែទាំងស្រុង។
លោក ទី ទុំ ហៅ នេន ទុំ ប្រាប់ថា ការត្រូវរ៉ាប់រងការចំណាយទៅលើការជួសជុលរថយន្តដែលលោកទើបទិញជិះមិនទាន់បាន១ឆ្នាំនេះ គឺជាបញ្ហាដែលលោកត្រូវប្រឈមក្រោយកើតគ្រោះ ខណៈដែលលោកមិនអាចរកសំណងប៉ះប៉ូវខ្លះពីម្ចាស់សត្វពាហនៈដែលដើរលើផ្លូវបង្កជាគ្រោះនេះបានឡើយ។ លោកថា លោកមិនអាចរកអត្តសញ្ញាណម្ចាស់ក្របី ព្រោះការសាកសួរមិនបានតម្រុយទាល់តែសោះ ពោលគឺមិនមាននរណាចូលខ្លួនមកទទួលខុសត្រូវទេ។
ដូច្នេះហើយ លោកមានតែត្រូវចំណាយលើការជួសជុលដោយខ្លួនឯង។ ចំពោះការចំណាយនេះ លោក ទុំ ប្រាប់ថា គិតត្រឹមពេលនេះ ការជួសជុលអស់ប្រមាណ ៥ពាន់ដុល្លារហើយ។ ទោះយ៉ាងណា មិនទាន់រួចរាល់នៅឡើយ លោកថា តាមការប៉ានស្មាន ការចំណាយអាចកើតជាងនេះទៀត ព្រោះការជួសជុលមិនរួចរាល់ទាំងស្រុងនៅឡើយ។
នេះគឺជាការខាតបង់ធំមួយរបស់លោក ក្នុងពេលដែលបច្ចុប្បន្នគ្រប់គ្នាសុទ្ធតែប្រឈមនឹងសេដ្ឋកិច្ចដោយសារតែ ខូវីដ-១៩ គឺពិបាករកលុយបំផុត។ ចំពោះប្រាក់ជាង ៥ពាន់ដុល្លារដែលយកមកចំណាយជួសជុលរថយន្តដែលខូចខាតនេះ នេន ទុំ ប្រាប់បន្ថែមថា មិនមែនជាលុយសុទ្ធរបស់ខ្លួនឡើយ គឺលោកបានខ្ចីបុលគេខ្លះ ដើម្បីយកមកជួសជុល...ព្រោះថា អត់រថយន្តសម្រាប់ធ្វើដំណើរពិតជាពិបាក...ដូច្នេះទោះអស់ប៉ុន្មានក៏ត្រូវតែស្ទុះស្ទារកលុយមកធ្វើដែរ។
តារាចម្រៀងរ៉េប ថ្លែង។ "និយាយទៅខ្ចីគេបង ក្នុងនោះគឺខ្ញុំបានខ្ចីពូ គឺខ្ចីចំនួន ៥០% ក្រៅពីប្អូន ២០% ហើយខ្លួនឯងមានតែប្រមាណ ៣០%ទេ!”។ លោកបានបន្តថា រយៈពេលនៃការជួសជុលរថយន្ត គឺអាចនឹងពន្យារដល់១សប្ដាហ៍ទៀត ព្រោះថា ការខូចខាត គឺមានទំហំធំ៕