• 2020-04-13 02:53:57
  • ព័ត៌មាន

មុនអាល់់ប៊ុមថ្មីចេញ ១សប្ដាហ៍ GOT7 បង្ហាញចំណងជើងបទចម្រៀង​ទាំងអស់គ្មានសល់

  • 2020-04-13 02:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់ ១សប្ដាហ៍ទៀតអាល់ប៊ុមតូចថ្មីរបស់ GOT7 មានឈ្មោះ ថា 'DYE' នឹងចេញជាផ្លូវការ ប៉ុន្តែដើម្បីឲ្យអ្នកគាំទ្របានដឹងខ្លះៗពីអាល់ប៊ុមថ្មីនេះ ក្រុមក៏បានបង្ហាញចំណងជើងបទចម្រៀងទាំងអស់ផងដែរនៅថ្ងៃនេះ។

ចំណងជើងបទចម្រៀងទាំងអស់ដែលមាននៅក្នុងអាល់ប៊ុម 'DYE' ត្រូវបានបង្ហាញជាផ្លូវការហើយនៅថ្ងៃទី ១៣ ខែមេសានេះ។ បើយោងតាមអ្វីដែលបានបង្ហាញ បទនៅក្នុង CD Version មានរហូតទៅដល់ ១០ បទ ស្របពេលក្នុង Version ផ្សេងទៀតបទចម្រៀងមានតែ ៦បទប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថាអាល់ប៊ុមថ្មីប្រចាំឆ្នាំ ដើមឆ្នាំ ២០២០នេះ នឹងចេញជាផ្លូវការនៅថ្ងៃទី២០ ខែមេសា វេលាម៉ោង ៦ល្ងាច នៅកូរ៉េ(ត្រូវនឹងម៉ោង៤រសៀលនៅកម្ពុជា)៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម