• 2020-04-13 05:20:01
  • ព័ត៌មាន

ស្ងាត់បែកធ្លាយ Selena ទិញភូមិគ្រឹះមួយកន្លែងតម្លៃជិត៥លានដុល្លារ ហើយនេះជាទិដ្ឋភាពខាងក្នុង

  • 2020-04-13 05:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Selena Gomez ទើបតែទិញភូមិគ្រឹះមួយកន្លែងតម្លៃដល់ទៅ ៤,៩លានដុល្លារនៅក្នុងទីក្រុង Los Angeles ដែលផ្ទះនេះជាផ្ទះរបស់តារាចម្រៀងជើងចាស់ Tom Petty និងប្រពន្ធ Jane Benyo ធ្លាប់រស់នៅកាលពីឆ្នាំ ១៩៨៩។

បើតាមពីវិបសាយ E!News បានបញ្ជាក់ឲ្យដឹងថា ផ្ទះនេះមានទំហំសរុបដល់ទៅជាង ១០២១ម៉ែត្រការ៉េ មានបន្ទប់គេង ៦ និងបន្ទប់ទឹក១០។ ក្រៅពីនេះក៏នៅមាន Studio ថត បន្ទប់ហាត់ប្រាណ បន្ទប់ម៉ាស្សា ឃ្លាំងស្រា ជាពិសេសអាងហែលទឹកដ៏ស្រស់ស្អាតនៅខាងក្រៅ។

សម្រាប់ Selena ដែលជាម្ចាស់ផ្ទះថ្មី ពេលនេះនៅមិនទាន់បានរើទៅនៅ ឬរៀបចំនៅឡើយទេ ដោយសារតែមិនអាចចេញបាន ព្រោះការគំរាមកំហែងពីមេរោគ COVID-19។ ដូច្នេះ ពេលនេះនាងត្រូវសំងំនៅក្នុងផ្ទះតម្លៃ ២,៧លានដុល្លារសិន។

ទោះជាមិនទាន់បានទៅនៅមែន ប៉ុន្តែក៏នៅមានរូបភាពបង្ហាញពីទិដ្ឋភាពខាងក្នុងភូមិគ្រឹះនេះជាច្រើន ឃើញហើយច្បាស់ជាដឹងមុនរួចទៅហើយថា Selena នឹងមានក្ដីសុខក្នុងការរស់នៅបែបណា៖

ប្រភព៖ Elle ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់