• 2020-04-20 01:58:34
  • ព័ត៌មាន

តារាល្បី តន្រ្ដីករ មេចុងភៅកំពូលៗ អ្នកលក់រាយ និងអ្នកល្បីៗលើបណ្ដាញសង្គម រួមកម្លាំងគ្នាដើម្បីប្រឆាំងនឹងកូវីដ-១៩

  • 2020-04-20 01:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋកម្ពុជាច្រើនជាងកន្លះលាននាក់ បានបើកអនឡាញ ដើម្បីចូលក្នុងកម្មវិធីបែបថ្មីនៃការប្រគំតន្ត្រីរបស់ស្រាបៀរ ថៃហ្គ័រ ខណៈដែលព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំតន្ត្រីករ សិល្បៈករ តារាល្បីៗ មេចុងភៅកំពូលៗ អ្នកមានឥទ្ធិពលលើបណ្តាញសង្គម អ្នកលក់រាយ និងតំណាងចែកចាយ ទាំងអស់ទូទាំងប្រទេសកម្ពុជា ឲ្យចូលរួមសហការគ្នា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដែលកំពុងតែធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។

ព្រឹត្តិការណ៍ប្រគុំតន្ត្រីផ្សាយផ្ទាល់របស់ស្រាបៀរថៃហ្គ័រ បានចាប់ផ្តើមដំណើរការកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ដោយមានការចូលរួមសម្តែងពី DJ MAILY និងកំពូលតន្ដ្រីករហ្សាក់ស្ស៊ូហ្វូន Euan Gray ក៏ដូចជាតន្ដ្រីករស្គរ Jim Wilson។

នៅមុនពេលកម្មវិធីសម្តែងទី១ DJ Maily បាននិយាយថា៖ «បញ្ហាវីរុសកូវីដ-១៩ គឺបានប៉ះពាល់ដល់យើងគ្រប់គ្នាតែម្ដង។ ពួកយើងពិតជាអរគុណដល់ក្រុមហ៊ុនស្រាបៀរ​ថៃហ្គ័រ ដែលបានរៀបចំព្រឹត្តិការនេះឡើង សម្រាប់ឲ្យពួកយើង អាចគាំទ្រ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្ររបស់យើង។ ពួកយើងក៏មានមោទនភាពផងដែរ ដែលអាចជួយគាំទ្រដល់អាជីវករលក់រាយ និងតំណាងចែកចាយ ក៏ដូចជាសង្គមខ្មែរទាំងមូល ផងដែរ»។

កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា អ្នកគាំទ្រជិត ២៥ម៉ឺននាក់ បានចូលរួមទស្សនាការសម្តែងតាមអនឡាញរបស់កំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ រួមជាមួយនឹងក្រុមសិល្បៈករផងដែរ។

ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រីផ្សាយផ្ទាល់នេះឡើង ដើម្បីចូលរួមគាំទ្រដល់តន្ត្រីករ សិល្បៈករ តារាល្បីៗ មេចុងភៅ និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដែលមិនអាចសម្តែងនៅតាមទីសាធារណៈបាន ក្នុងអំឡុងពេលនេះ។ តាមរយៈការប្រមូលផ្តុំសិល្បៈករ អ្នកលក់រាយ និងតំណាងចែកចាយឲ្យធ្វើការជាមួយគ្នា ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក៏មានបំណងជួយដល់អាជីវករដែលរងផលប៉ះពាលផ្នែកអាជីវកម្មរបស់ខ្លួនដោយសារតែវីរុសកូវីដ-១៩ ផងដែរ។ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក៏ចង់ចូលរួមចំណែកធ្វើឲ្យអ្នកដែលកំពុងតែស្នាក់នៅឯផ្ទះ ក្នុងពេលនេះ ទទួលបានភាពសប្បាយរីករាយ តាមរយៈការសម្តែងដ៏រំភើបអស្ចារ្យ ពីគេហដ្ឋានផងដែរ។

លោក Jeevan អ្នកចាត់ការទូទៅជាន់ខ្ពស់ប្រចាំសាខារបស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ មានប្រសាសន៍ថា៖ «ក្រុមហ៊ុនរបស់យើងយល់អំពីទុក្ខលំបាកដែលសិល្បៈករ និងប្រជាពលរដ្ឋដែលត្រូវរក្សាខ្លួនក្នុងផ្ទះ កំពុងជួបប្រទះ ក្នុងស្ថានភាពនេះ។ ហេតុនេះហើយទើបបានជា យើងកៀងគរគ្រប់ភាគីទាំងអស់ ឲ្យមកជួយគ្នាទៅវិញទៅមក ក្នុងពេលមានវិបត្តិនេះ»។

ដើម្បីចូលរួមជួយដល់អ្នកលក់រាយ និងដេប៉ូចែកចាយផ្សេងៗ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក៏នឹងផ្តល់ថវិកាចំនួន ១ម៉ឺន៥ពាន់ដុល្លារអាមេរិក ជូនដល់សាធារណៈជនផងដែរ។ ការផ្តល់អំណោយនេះ នឹងត្រូវធ្វើឡើងជាបណ្ណរង្វាន់ (Voucher) ដែលមានតម្លៃជាទឹកប្រាក់ ៥ដុល្លារ និងអាចយកទៅប្រើប្រាស់ដើម្បីកុម្ម៉ង់ម្ហូបអាហារផ្សេងៗតាមអនឡាញបាន។

លោក Jeevan បានប្រាប់បន្តថា៖ «ជាមួយនឹងកម្មវិធីផ្សាយផ្ទាល់របស់ស្រាបៀរថៃហ្គ័រនេះ សិល្បៈករ អាចបន្តធ្វើការសម្តែងរបស់ខ្លួន និងទទួលបានប្រាក់ចំណូល ស្របពេលដែលទូរទស្សនិកជនក៏អាចទស្សនា និងទទួលបានការកម្សាន្តលំដាប់ថ្នាក់លេខ១ ក៏ដូចជាការលើកទឹកចិត្ត និងការណែនាំផ្សេងៗផងដែរ។ នេះគឺជាវិធីសាស្ត្ររបស់យើងក្នុងការបណ្ដុះសាមគ្គីភាពសង្គម ក្នុងគ្រាដ៏លំបាកនេះ»។

លោកបានបន្ថែមទៀតថា៖ «តាមរយៈមធ្យោបាយនេះ យើងសង្ឃឹមថា នឹងអាចជួយឲ្យគ្រប់គ្នានៅតែអាចរក្សាភាពស្និទ្ធស្នាលនឹងគ្នាបាន។ យើងក៏កំពុងតែជួយដល់អ្នកដែលកំពុងត្រូវការរក្សាការងារ ជួយដល់អាជីវករដែលត្រូវការរក្សាអាជីវកម្មរបស់ពួកគាត់ និងជួយដល់អ្នកដែលកំពុងតែអង្គុយនៅឯផ្ទះ ដែលទន្ទឹងរង់ចាំឲ្យវិបត្តិជំងឺនេះរលាយបាត់ទៅ ផងដែរ»។

ក្រៅពីការប្រគុំតន្ត្រីទៅ កម្មវិធីផ្សាយផ្ទាល់របស់ស្រាបៀរថៃហ្គ័រ ក៏នឹងមានជាការបង្ហាញថ្វីដៃចម្អិនម្ហូបបែបអាហារតាមដងផ្លូវ ពីសំណាក់កំពូលចុងភៅ ក៏ដូចជាការសម្តែងសិល្បៈគំនូរ ពីវិចិត្រករដ៏ចំណានប្រចាំប្រទេសកម្ពុជា ផងដែរ។

វគ្គបន្ទាប់នៃកម្មវិធីផ្សាយផ្ទាល់របស់ស្រាបៀរថៃហ្គ័រ នឹងគ្រោងរៀបចំឡើងនៅថ្ងៃពុធ និងថ្ងៃសុក្រសប្ដាហ៍នេះ ចាប់ពីម៉ោង ៧ យប់តទៅ។ ការសម្តែងតាមអនឡាញនេះ នឹងមានការចូលរួមពីក្រុមតន្ត្រី និងតារាចម្រៀងល្បីៗប្រចាំកម្ពុជាផងដែរ ដូចជាក្រុមតន្ត្រី SMALL WORLD SMALL BAND រួមជាមួយនឹងតារាចម្រៀង ចំរើន សុភា និងក្រុមចម្រៀង P-SAND X BROTHERS។

អ្នកស្នេហាវិស័យសិល្បៈទាំងអស់ ដែលចង់ជ្រាបព័ត៌មានបន្ថែម អាចចូលទៅកាន់ទំព័រ Facebook ផ្លូវការរបស់ថៃហ្គ័របានតាមរយៈ https://facebook.com/tigerbeerKH

ហេតុនេះ ប្រសិនបើលោកអ្នកមានបំណងចង់ចូលរួមជួយស្រាបៀរថៃហ្គ័រ ក្នុងគម្រោងនេះ សូមកុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់របស់ស្រាបៀរថៃហ្គ័រ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ចាប់ពីម៉ោង ៧ យប់តទៅ លើទំព័រ Facebook របស់ថៃហ្គ័រ https://facebook.com/tigerbeerKH

មតិយោបល់