• 2020-04-24 03:25:00
  • ព័ត៌មាន

គណនី Instagram កំពូលតារា K-Drama ទាំង១០ មានអ្នក Follow ច្រើនជាងគេ

  • 2020-04-24 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​ភាពយន្តភាគ​កូរ៉េ​កាន់​តែ​ល្បី​ខ្លាំង​ឡើង​ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ ចេញ​រឿង​មក​ម្ដងៗ តែង​មាន​អ្នក​គាំទ្រ​រង់ចាំ​​ទស្សនាច្រើនជានិច្ច។ ដូចនេះ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​តារាសម្ដែង​របស់ K-Drama ក្លាយ​ជា​ចំណាប់​អារម្មណ៍​ពីមនុស្ស​ទូទាំង​ពិភពលោក រហូត​អ្នក​ខ្លះ​មាន​អ្នក​តាមដាន (Follow) ច្រើន​នៅលើ​បណ្ដាញសង្គម​ ជា​ឧទាហរណ៍ជាក់ស្ដែង​ Instagram ជាដើម។

ពិត​ណាស់​តារា​សម្ដែង​ជា​ច្រើន​នាក់​របស់​កូរ៉េ​បាន​បង្កើត​គណនី​ Instagram ផ្ទាល់​ខ្លួន​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន​ ប៉ុន្តែ​ពេល​នេះ​សូម​បង្ហាញ​ជូន​តែកំពូល​តារាសម្ដែង​អាជីព ជើង​ខ្លាំង​ ១០​នាក់​ប៉ុណ្ណោះ​ដែល​មាន​អ្នក​ Follow ច្រើន​ជាងគេ ប៉ុន្តែមិនរាប់​បញ្ចូល​តារាពហុជំនាញដូចជា IU (អ្នក​ Follow ១៣លាននាក់) និង​ Bae Suzy (អ្នក Follow ១១,៩លាននាក់) ទេ ដោយសារពួកគេ​ក៏​មាន​អាជីពជាតារា​ចម្រៀង​ដែរ។

១០. Lee Dong Wook

គណនី​ Instagram: @leedongwook_official

មានអ្នក​ Follow ៦,៦លាននាក់

៩. Kim So Hyun

គណនី​ Instagram: @wow_kimsohyun

មានអ្នក​ Follow​ ៨,៥លាននាក់

៨. Song Hye Kyo

គណនី​ Instagram: @kyo1122

មានអ្នក​ Follow​ ១០,១លាននាក់

៧. Park Shin Hye

គណនី​ Instagram: @ssinz7

មានអ្នក​ Follow ១០,៤លាននាក់

៦. Lee Sung Kyung

គណនី​ Instagram: @heybiblee

មានអ្នក​ Follow ១១លាននាក់

៥.​ Ji Chang Wook

គណនី​ Instagram:​ @jichangwook

មានអ្នក​ Follow ១១,៤លាននាក់

៤. Nam Joo Hyuk

គណនី​ Instagram: @skawngur

មានអ្នក​ Follow ១១,៣លាននាក់

៣. Park Seo Joon

គណនី​ Instagram: @bn_sj2013

មានអ្នក​ Follow ១២,៤លាននាក់

២. Lee Min Ho

គណនី​ Instagram: @actorleeminho

មានអ្នក​ Follow ១៣,៣លាននាក់

១. Lee Jong Suk

គណនី​ Instagram: @jongsuk0206

មានអ្នក​ Follow ១៥,៣លាននាក់

អត្ថបទ៖ យី សុធារី

មតិយោបល់