- 2020-04-27 01:57:30
- ព័ត៌មាន
G-Dragon ក្លាយជាម្ចាស់អគារស្នាក់ប្រភេទ Penthouse ដ៏ទំនើបថ្លៃរាប់លានដុល្លារ
- 2020-04-27 01:57:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
G-Dragon ក្លាយជាម្ចាស់អគារស្នាក់ប្រភេទ Penthouse ដ៏ទំនើបថ្លៃរាប់លានដុល្លារ
ចន្លោះមិនឃើញ
G-Dragon មេក្រុម BIGBANG បានចំណាយលុយទិញអគារស្នាក់នៅដ៏មានផាសុកភាព និងទំនើបស៊ីវីល័យមួយកន្លែង ប្រភេទ Penthouse ដែលមានតម្លៃដល់ទៅ ៩ពាន់លានវ៉ុន (ខ្ទង់ ៧ ៣១៣ ៥១០ដុល្លារ) ក្នុងតំបន់ Hannam។
ផ្អែកតាមប្រភពព័ត៌មានច្បាស់ការរបស់ Financial News បានឲ្យដឹងថាអគារស្នាក់ដ៏ទំនើបមួយនេះមានឈ្មោះថា NINE ONE HANNAM ជាអគារស្នាក់ដ៏ល្បី និងទាន់សម័យបំផុត ដែលម្ចាស់លំនៅដ្ឋាននីមួយៗរើទៅនៅជាបន្តបន្ទាប់ ក្នុងនោះក៏មាន G-Dragon ដែរ។
មិនត្រឹមតែតារា K-Pop រូបនេះទេ ក្នុងនោះក៏នៅមានតារាល្បីផ្សេងទៀតដែរដូចជា Bae Yong Joon, Park Soo Jin, Jang Yoon Jung និងជនល្បីៗ និងបុគ្គលមានមុខមានមាត់ប្រចាំប្រទេសកូរ៉េផ្សេងទៀត។
ដោយឡែកសម្រាប់ G-Dragon ម្ចាស់ផ្ទះស្នាក់ប្រភេទ Penthouse នេះវិញក៏បានផ្ដិតយករូបភាពផ្ទះថ្មីរបស់ខ្លួន និងបង្ហោះលើគណនី Instagram ផងដែរ។
ទស្សនាវីដេអូខាងក្រោមនូវទិដ្ឋភាពផ្សេងៗក្នុងអគារស្នាក់នៅមួយនេះ៖