• 2020-04-28 04:14:33
  • ព័ត៌មាន

Taeyeon ប្រកាសថ្ងៃ​ចេញ​បទ​ថ្មីជា​ផ្លូវការ ក្រោយ​ខកខានកាលឪពុកស្លាប់

  • 2020-04-28 04:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី​ ២៧ ខែមេសា វិបសាយ​ Xsportnews បាន​ផ្សាយ​ថា​ Taeyeon (ក្រុម Girls' Generation) នឹង​ចេញ​បទ​ទោល​ថ្មី​របស់​ខ្លួន “Happy” ​នៅ​ថ្ងៃទី​០៤ ខែឧសភា​ខាង​មុខ តាម​ការ​បញ្ជាក់​របស់​ផលិតកម្ម​ SM។

ជាក់ស្ដែង​បទ​ថ្មី​នេះ​ ត្រូវ​ចេញ​តាំង​ពី​ថ្ងៃទី ០៩ ខែមីនា​ម្ល៉េះ​ ប៉ុន្តែ​ត្រូវ​បាន​ខកខាន​ ដោយសារ​ Taeyeon ត្រូវ​បាត់​បង់​លោក​ឪពុក​ជាទី​គោរព​ចំ​ថ្ងៃ​នោះ​ដែរ។

“Happy” ជា​បទ​ចម្រៀង​ប្រភេទ​ R&B នេះបង្ហាញ​ពី​អារម្មណ៍​រីករាយ​ ពេល​បាន​នៅ​ជាមួយ​នឹង​មនុស្ស​ជាទីស្រឡាញ់។ ជា​ស្នាដៃ​ថ្មូ​របស់​ Taeyeon សម្រាប់អាជីព​ជា​តារាចម្រៀង​ទោល​ ហើយ​គ្រប់គ្នា​ដែល​ជា​អ្នក​គាំទ្រ​ក៏​កំពុង​រង់ចាំ​ការមក​ដល់​របស់​បទ​នេះក្នុង​ពេល​ឆាប់ៗខាងមុខ៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម