• 2020-05-06 04:53:41
  • ព័ត៌មាន

ធ្លាយ​រូប​មួយ​សន្លឹក ឃើញ ពេជ្រ សូលីកា ប្រែ​ប្រួល​រូប​រាង​ខ្លាំង បង់​អស់​សម្រស់​ពី​មុន

  • 2020-05-06 04:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​នារី​ដែល​ស្រឡាញ់​ភាព​ស្រស់​ស្អាត ពេជ្រ សូលីកា នៅ​តែ​មិន​ទាន់​ចិត្ត​ល្អ បើក​ចំហ​ពី​រូបរាង​របស់​នាង​អំឡុង​ពេល​កំពុង​ពពោះ​ឲ្យ​ប្រិយមិត្ត​បាន​ឃើញ​ឡើយ ប៉ុន្តែ​ថ្មី​ៗ​នេះ​រូប​មួយ​សន្លឹក​បាន​លេច​ឡើង បង្ហាញ​ថា សូលីកា ប្រែ​ប្រួល​រូបរាង​ខុស​ពី​មុន​ឆ្ងាយ​ណាស់ ដោយ​សម្រស់​ដ៏​ស្រស់​ឆើត​របស់​នាង​ត្រូវ​លុប​បាត់​ដាន​ហើយ។

ការ​ប្រែ​ប្រួល​រូប​រាង​របស់​តារា​ចម្រៀង​ហង្សមាស បាន​កើត​ឡើង​យ៉ាង​គំហុក​ចាប់​តាំង​ពី​នាង​បាន​សម្រេច​តាំង​គភ៌​កូន​ដំបូង​ជាមួយ​ស្វាមី​មក។ មក​ទល់​នឹង​ពេល​នេះ កូន​ក្នុង​ផ្ទៃ​របស់​តារា​ស្រី​បាន​វិវត្ត​វ័យ​មក​កាន់​តែ​កៀក​ថ្ងៃ​សម្រាល​ណាស់​ទៅ​ហើយ ហើយ​ក៏​ជា​ពេល​ដែល​គេ​ឃើញ​ថា សូលីកា កាន់​តែ​ប្រែ​ប្រួល​រូប​​រាង​ខ្លាំង។

រូបភាព​តែ​មួយ​សន្លឹក​របស់ សូលីកា ត្រូវ​បាន​លេច​ឡើង​នៅ​លើ​ប្រព័ន្ធ IG របស់​ស្វាមី​តែ​ប៉ុណ្ណោះ ខណៈ​នៅ​លើ​ប្រព័ន្ធ​ដូច​គ្នា​របស់​តារា​ស្រី នៅ​តែ​បង្ហាញ​រូបភាព​ស្រស់​ស្អាត​របស់​នាង​ដូច​កាល​នៅ​ខ្លួន​មួយ​ដដែល។ រូប​នោះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ជា​ច្រើន​ភ្ញាក់​ផ្អើល ក្នុង​នោះ​ខ្លះ​លាន់​មាត់​ថែម​ទៀត​ថា ពេជ្រ សូលីកា ឥឡូវ​ក្លាយ​ជា​ស្ត្រី​ម៉ាប់​ម្នាក់​ទៅ​ហើយ។ ចំណុច​នេះ សូម្បី​ស្វាមី​នាង​ក៏​ទប់​ចិត្ត​មិន​បាន​ក្នុង​ការ​សួរ​ពី​ទម្ងន់​ខ្លួន​របស់​ភរិយា​នៅ​ពេល​បច្ចុប្បន្ន​ដែរ។

ទោះ​យ៉ាង​ណា សាមី​ខ្លួន​ខាង​ស្រី​បាន​បដិសេធ។ "រឿង​ទម្ងន់​មិន​ចាំ​បាច់​និយាយ​ទេ!(សើច)” សូលីកា បាន​ឆ្លើយ​តប​ទៅ​ស្វាមី​នៅ​ក្នុង​ឃ្លិប​វីដេអូ​មួយ។ ពេជ្រ សូលីកា បាន​ទទួល​ស្គាល់​ថា ពេល​នេះ គឺ​នាង​ពិត​ជា​ឡើង​គីឡូ​ខ្លាំង​មែន ហើយ​នេះ គឺ​ជា​សភាព​ទូទៅ​សម្រាប់​ស្ត្រី​ភាគ​ច្រើន​បំផុត​ពេល​មាន​កូន តែង​តែ​ឡើង​គីឡូ​ប្រែ​រូបរាង​ធាត់​មើល​មិន​ចង់​ស្គាល់​បែប​នេះ។

ត្បិត​ថា រូប​រាង​នៅ​ពេល​នេះ ខុស​ដាច់​ពី​ពេល​មុន ដែល​ជា​នារី​ដ៏​ស្រស់​ស្អាត​មួយ​រូប ប៉ុន្តែ សូលីកា លើក​ឡើង​ថា នេះ​គឺ​ជា​ពលិកម្ម​របស់​មនុស្ស​ស្រី ដែល​ធ្វើ​សម្រាប់​ក្រុម​គ្រួសារ​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់។ ដូច្នេះ​ហើយ នាង​ទទួល​យក​ដោយ​ការ​ពេញ​ចិត្ត។

តាម​វីដេអូ​ឃ្លិប​ដែល​មាន​រយៈ​ពេល ៥នាទី បាន​ឲ្យ​ដឹង​ថា កូន​ក្នុង​ផ្ទៃ​របស់ សូលីកា កាន់​តែ​វិវត្ត​មក​កាន់​តែ​កៀក​ថ្ងៃ​ប្រសូត​មក​ហើយ ពោល​គឺ​នៅ​ប្រមាណ​ជាង ១ខែ​ទៀត​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ឪពុក​ម្ដាយ​វ័យ​ក្មេង ត្រូវ​បាន​គេ​ឃើញ​បណ្ដើរ​គ្នា​ទៅ​ទិញ​ឥវ៉ាន់​មួយ​ចំនួន​សម្រាប់​កូន​តូច​របស់​ពួក​គេ​ហើយ៕

សូលីកា ពីមុន (រូបភាព៖ IG សូលីកា)

អត្ថបទ៖ ទារិកា

មតិយោបល់