- 2020-05-06 08:02:18
- ព័ត៌មាន
Covid-19 នាំឲ្យ ម៉ូលីកា ខុសគម្រោង១ ពេលសម្រាលកូនដំបូងខាងមុខ
- 2020-05-06 08:02:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Covid-19 នាំឲ្យ ម៉ូលីកា ខុសគម្រោង១ ពេលសម្រាលកូនដំបូងខាងមុខ
ចន្លោះមិនឃើញ
អតីតតារាចម្រៀងរ៉ក់ បច្ចុប្បន្នបាន និងកំពុងជោគជ័យលើជំនួញលក់ផលិតផលថែរក្សាសម្រស់ ម៉ូលីកា បានឲ្យដឹងថា ក្រោយពីជំងឺខូវីដ១៩បង្ហាញខ្លួននៅកម្ពុជា និងមិនទាន់ទៅណាឆ្ងាយនៅឡើយនោះ បានធ្វើឲ្យនាងខកគម្រោងមួយសម្រាប់ការសម្រាលកូនដំបូងរបស់នាងពេលខាងមុខ។
ម្ចាស់ហាងអិនខេ ម៉ូលីកា ប៊ីយូធី បាន និងកំពុងពពោះកូនដំបូងជាមួយស្វាមីដែលជាអ្នកសិល្បៈដូចគ្នាដោយជិតដល់ថ្ងៃសម្រាលហើយ ហើយតាមគម្រោងនាងពីដំបូង គឺនាងគម្រោងទៅសម្រាលកូននេះនៅប្រទេសថៃ ប៉ុន្តែឥឡូវនេះ អ្វីៗទំនងត្រូវលុបចោលហើយ ដោយសារតែកម្ពុជា និងថៃកំពុងរកការរាតត្បាតរបស់ជំងឺ ខូវីដ ១៩ ដូចគ្នា ពិសេសគឺថៃតែម្ដង មានសភាពធ្ងន់ធ្ងរជាងកម្ពុជាឆ្ងាយ។
ដូច្នេះហើយ នាងបញ្ជាក់ថា មិនចង់ផ្សងព្រេងទៅសម្រាលកូននៅទីនោះទៀតទេ ព្រោះខ្លាចឆ្លងជំងឺសាហាវ ដែលអាចនាំទុក្ខដល់ក្រុមគ្រួសារ និងសង្គមជាតិផ្ទាល់។ ឥឡូវនេះ ម៉ូលីកា បាន និងកំពុងសំឡឹងរកមន្ទីរពេទ្យក្នុងស្រុកជាជំនួសវិញ ប៉ុន្តែនាងមិនទាន់បានបង្ហើបនៅឡើយទេថា នាងនឹងទៅសម្រាលនៅមន្ទីរពេទ្យមួយណា។
ម៉ូលីកា គឺអតីតតារាចម្រៀងផលិតកម្មRockបានរៀបការជាមួយតារាសម្ដែង ហុង មានុណ កាលពីថ្ងៃទី១៨ខែ មករាឆ្នាំ២០២០ នេះ បន្ទាប់ពីអ្នកទាំងពីរបានសាងស្នេហាជាមួយគ្នាជាង៣ឆ្នាំមក។ ហើយនៅពេលនេះ ពួកគេជិតបានឃើញចំណងដៃទី១សម្រាប់ជីវិតប្ដីប្រពន្ធពួកគេហើយ។ ចាប់តាំងពីចាប់ដៃជាមួយគ្នាមក គេមើលឃើញថា ប្ដីប្រពន្ធសិល្បករគូនេះ រកស៊ីឡើងដូចកាំជណ្ដើរ។
បច្ចុប្បន្ន ម៉ូលីកា និងស្វាមី គឺជាប្រធានក្រុមហ៊ុន អិនខេ ម៉ូលីកា ប៊ីយូធី ដែលមកទល់នឹងពេលនេះ មានកូនក្រុមលក់ផលិតផលថែរក្សាសម្ផស្សជាច្រើននាក់ហើយ។ ថៅកែស្រី បញ្ជាក់ថា មកដល់ពេលនេះ អាជីវកម្មរបស់នាងនៅតែដំណើរល្អ បើទោះនាងមិនសូវបានចេញលក់ជាប់ដូចមុនក៏ដោយ៕