• 2020-05-08 01:51:00
  • ព័ត៌មាន

កុំឲ្យ​ Fan នៅផ្ទះអផ្សុកពេក BTS ប្រកាសត្រៀមចេញអាល់ប៊ុមថ្មីឆាប់ៗទៀតហើយ

  • 2020-05-08 01:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់ប៊ុម​ថ្មី​ស្វាគមន៍​ឆ្នាំ ២០២០​របស់​ BTS ទើប​តែ​ចេញ​កាល​ពីខែកុម្ភៈ​សោះ​ ប៉ុន្តែ​ពេល​នេះ​ក្រុម​បញ្ជាក់​ថា​នឹង​ត្រៀម​អាល់ប៊ុម​ថ្មី​មួយ​ទៀត​សម្រាប់អ្នក​គាំទ្រក្នុង​ពេល​ឆាប់​នេះ​ គឺ​ជា​អាល់ប៊ុម​ភាសា​ជប៉ុន។

តាមព័ត៌មាន«Map of the Soul 7: The Journey» ត្រៀម​ចេញ​នៅ​ថ្ងៃ​ទី ១៥ ខែកក្កដា​ខាងមុខ​ និង​បាន​ក្លាយ​ជា​អាល់ប៊ុម​ភាសាជប៉ុន​ទី៤​របស់​ក្រុម។ ដើម្បី​ជា​ការ​ប្រកាស​ដំណឹង​ និង​ចង់​បង្ហាញ​តម្រុយ​ខ្លះៗទាក់ទង​នឹង​ការ​ត្រឡប់​មក​លើក​នេះ​ BTS ក៏​បាន​ចេញ​រូបភាព​ Teaser ជាការ​បញ្ជាក់​ថា​នឹង​មាន​វីដេអូថ្មីៗ​ដែល​ពួកគេ​បាន​ត្រៀម​ផងដែរ។

មួយ​វិញ​ទៀត​ស្ថិត​ក្នុង​អាល់ប៊ុម​ «Map of the Soul​ 7: The Journey» នេះ​មាន​បទ​ចម្រៀង​សរុប​ដល់​ទៅ​ ១៣បទ​ឯណោះ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់