• 2020-05-13 04:08:00
  • ព័ត៌មាន

តារា​ថៃ​ទាំង​នេះ​ស្រាប់​តែ​ឡើង​កូដ​ខ្លាំង​ដៃ ពេលផ្ដាច់ខ្លួនក្លាយជាតារាឯករាជ្យ

  • 2020-05-13 04:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ល្បី​ឈ្មោះ​ប្រចាំ​ថៃ​ ៣​នាក់​បាន​ក្លាយ​ជា​តារា​ស្រី​ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ និង​ទទួល​ការងារ​សឹង​រក​ពេល​សម្រាក​គ្មាន​ ក្រោយ​ផ្ដាច់​ខ្លួន​ធ្វើ​ជា​តារាឯករាជ្យ​ មានន័យ​ថា​មិន​ស្ថិត​ក្រោម​ផលិតកម្ម​ឬ​ក្រុមហ៊ុន​ណា​ទាំងអស់។

អ្នកទាំង​ ៣​រួម​មាន​ Baifern Pimchanok, Mai Davika និង​ Cheer Thikumporn៖

១. Baifern Pimchanok

នាង​បាន​ចាក​ចេញ​ពី​ប៉ុស្តិ៍លេខ៧​នៅ​ក្នុង​ឆ្នាំ ២០១៦​ ហើយ​បាន​ក្លាយ​ជា​តារា​ស្រី​ស្ថិត​នៅ​លំដាប់​កំពូល​ ពេល​បង្ហាញ​មុខ​ក្នុង​រឿង​ "Lhong Fai” របស់​ទូរទស្សន៍​ប៉ុស្តិ៍ ONE 31 ដើរ​តួ​ "Karn Kaew”។

ឈាន​ចូល​ឆ្នាំ ២០១៩​ Baifern ក៏​រឹត​តែ​មាន​ឈ្មោះ​ល្បី​អស្ចារ្យ​ ពេល​លេង​រឿង​ «Bai Mai Tee Plid Plew» ឲ្យ​ប៉ុស្តិ៍ ONE 31 ហើយ​ជាពិសេស​ពេល​សម្ដែង​រឿង​ «Friendzone» ជាមួយ​នឹង​ Nine Naphat។

២. Mai Davika

Mai គឺ​ជា​តារា​ស្រី​វ័យ​ក្មេង​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ក្នុង​ចំណោម​តារា​ស្រី​លំដាប់​ A របស់​ថៃ។ ពេល​នេះ​នាង​គឺ​ជា​តារា​ឯករាជ្យ​ ក្រោយ​ចប់កុងត្រាជាមួយនឹង​ប៉ុស្តិ៍​លេខ​៧​ថៃ កាលពី​ឆ្នាំ​២០១៥។ បន្ទាប់​មក​ នាង​ក៏​បាន​លេង​រឿង​ «Plerng Naree» និង «Buang Bunjathorn» ឲ្យ​ប៉ុស្តិ៍​លេខ៣។

ជាមួយ​គ្នា​នោះ​នាង​ក៏​បាន​រួម​ការងារ​ជាមួយ​នឹង​ប៉ុស្តិ៍​ ONE 31 ក្នុង​រឿង​ «Chai Mai Jing Ying Tae», «Nang Sao Mai Jam Kad Nam Sakul», និង​ «My Ambulance: Ruk Chut Jai Nai Chuk Chern»។

៣. Cheer Thikumporn

នេះក៏​ជា​តារា​ស្រី​ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ប៉ុស្តិ៍លេខ៧​ដូចគ្នា ប៉ុន្តែ​ក្រោយ​មក​នាង​ក៏​បាន​ចាកចេញ​នៅ​ឆ្នាំ ២០១៥ និង​ទទួល​ថត​រឿង​ «The Cupids Series: Sorn Ruk Kammathep» ឲ្យ​ប៉ុស្តិ៍លេខ ៣ថៃ។ ពេល​នោះ​ដែរ​នាង​បាន​សម្ដែងជាមួយ​នឹង​ Toey Pongsakorn ហើយ​ដោយសារ​ស៊ីសង្វាក់គ្នា​ពេក​ ពួកគេ​ថែម​ទាំង​ត្រូវ​អ្នក​គាំទ្រ​ចាប់គូ​ថា​សមគ្នា​ទៀតផង។ យ៉ាង​ណា​មិញ​ ផ្អែក​តាម​ប្រភព​ព័ត៌មាន បាន​បញ្ជាក់​ថា​ឆាប់ៗ Cheer នឹង​វិវត្ត​ខ្លួន​ជា​ផលិតករ​ភាពយន្ត​ឲ្យប៉ុស្តិ៍លេខ៨៕​

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់