
- ព្រហស្បតិ៍, 28 ឧសភា 2020 07:30
- ព័ត៌មាន
ទាំងនេះហើយ តារាប្រុសរូបស្អាត ចិត្តល្អ ចរិតបានទាំង ១០នាក់ប្រចាំ K-Pop
- ព្រហស្បតិ៍, 28 ឧសភា 2020 07:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះហើយ តារាប្រុសរូបស្អាត ចិត្តល្អ ចរិតបានទាំង ១០នាក់ប្រចាំ K-Pop
ចន្លោះមិនឃើញ
មតិមួយចំនួនតែងគិតថា តារា K-Pop ខ្លះស្អាតតែមុខមាត់ មិនសូវខ្វល់ខ្វាយពីអ្នកដទៃ ប៉ុន្តែការពិតនៅតែជាការពិត ដូចតារាប្រុសទាំងនេះជាឧទាហរណ៍ស្រាប់។ មិនចាំបាច់នៅមុខកាមេរ៉ា ក៏ពួកគេអាចធ្វើអំពើល្អបាន តិចក្ដី ច្រើនក្ដី ប៉ុន្តែសុទ្ធតែបង្ហាញច្បាស់ថាពួកគេមានចរិតល្អ គិតគូរអ្នកជុំវិញខ្លួន ពិសេសគោរពដល់នារីៗ។
ខាងក្រោមចាសកម្មភាពរបស់តារាប្រុសប្រចាំ K-Pop ដែលចាប់បានចៃដន្យ៖
១. Sungjae (ក្រុម BTOB) ខំលើកដៃបាំងរៀមច្បង Taeyeon កុំឲ្យត្រូវកំទេចដែលគេបាញ់សាទរត្រូវមុខ
២. Sunggyu (ក្រុម INFINITE) ខំយកដៃទៅជួយទប់ដៃ Hyun Jin Young ដែលប៊ិះនឹងប៉ះខ្លួន Bohyung (ក្រុម SPICA)
៣. V (ក្រុម BTS) យកដៃទប់ក្បាល Baekhyun បំណងការពារកុំឲ្យបងប្រុសលោកម្នាក់នេះប៉ះក្បាលនឹងបន្ទះក្ដារ
៤. Felix (ក្រុម Stray Kids) ជួយយកខ្សែរញ៉េរញ៉ៃចេញពីរៀមច្បង Hwasa (ក្រុម MAMAMOO)
៥. Leo (ក្រុម VIXX) ជួយទប់ Minah (ក្រុម Girls' Day) ចុះជណ្ដើរដោយមានសុវត្ថិភាព
៦. Yeonjun (ក្រុម TXT) ជួយទាញ Beomgyu ឲ្យខិតមកក្រោយ កុំឲ្យបាំងផ្លូវគេដើរ
៧. Suho (ក្រុម EXO) តែងជួយគេគ្រប់គ្នា ដូចអ្វីដែលអ្នកគាំទ្រឃើញផ្ទាល់ភ្នែកគឺ លោកបានជួយ YoonA ចុះជណ្ដើរយ៉ាងស្រួល កុំឲ្យក្រឡាច់ជើង ឬរអិលដោយប្រការណាមួយ
៨. Johnny (ក្រុម NCT) ប្រយ័ត្នសូម្បីរឿងតូចៗក៏ដោយ លោកព្យាយាមបន្ទន់ខ្លួនតាមខ្សែម៉ៃក្រូ កុំឲ្យតារាដែលដើរមកជិតខ្លួនត្រូវទាក់ជើងដួល
៩. Jackson (ក្រុម GOT7) បានដោះអាវក្រៅខ្លួនភ្លាមៗ ពេលឃើញ An Young Mi ឡើងអង្គុយលើកៅអីខ្ពស់
១០. Joohoney (ក្រុម MONSTA X) ក៏ដូចគ្នា គ្រាន់តែ Hyolyn អង្គុយចុះជិតខ្លួនទាំងស្លៀកខ្លីភ្លាម លោកបានទាញយកអាវដែលនៅជិតដៃមកឲ្យនាងគ្រប