• 2020-05-28 07:43:07
  • ព័ត៌មាន

ប្ដីប្រពន្ធ Lee Donggun និង​ Jo Yoonhee លែងគ្នាហើយ ក្រោយរៀបការបាន​៣ឆ្នាំ

  • 2020-05-28 07:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូស្នេហ៍​តារា​សម្ដែង​កូរ៉េ​ Lee Donggun និង​ Jo Yoonhee ត្រូវ​គេ​ទម្លាយ​ថា​បាន​លែងលះគ្នា​ស្ងាត់ៗទៅតាម​ផ្លូវ​ច្បាប់​ហើយ។

នៅ​ថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ២០២០​នេះសារព័ត៌មាន​របស់​កូរ៉េ​គឺ​ Dispatch បាន​ផ្សាយ​ថា​ប្ដី​ប្រពន្ធ​តារាសម្ដែង​ Lee Donggun និង​ Jo Yoonhee បាន​បញ្ចប់​ទំនាក់ទំនង​គ្នា​ជា​ប្ដី​ប្រពន្ធ​ហើយ​ ដោយ​ដាក់​ដាក់​ពាក្យ​រៀបចំ​បែប​បទ​លែងលះ​គ្នា​ផ្លូវការ​ហើយ។ ប្រភពមួយ​បាន​លើក​ឡើង​ថា​ «ពួកគេ​មាន​ចំណុច​ខុសគ្នា​ច្រើន​ណាស់ ហើយ​ពួកគេ​ក៏​បាន​ពិភាក្សា​គ្នា​យូរ​ដែរទាក់ទង​នឹង​បញ្ហា​នេះ»។

Lee Donggun និង​ Jo Yoonhee បាន​រៀបការ​កាលពីឆ្នាំ ២០១៧ និង​មាន​កូន​ស្រី​ម្នាក់​ជាមួយ​គ្នា ហើយ​បើ​តាម​ប្រភព ព័ត៌មាន​ កូន​ស្រី​តូច​នោះ​នឹង​ស្ថិត​ក្រោម​ការ​មើល​ថែជាមួយ​នឹង​ម្ដាយ Yoonhee៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់