• 2020-05-28 08:17:00
  • ព័ត៌មាន

ឈុតចុងក្រោយរឿង​ «The King: Eternal Monarch» ​ថតបញ្ចប់​​នៅ​ថ្ងៃ​នេះ

  • 2020-05-28 08:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ ២០២០នេះ​ បាន​ឲ្យ​ដឹង​ថា Lee Minho និង​ Kim Go Eun នឹង​ថត​បញ្ចប់​ឈុត​ចុង​ក្រោយនៃ​រឿង​ «The King: Eternal Monarch» នៅ​ក្នុង​ក្រុង Nonsan ខេត្ត Chungcheong​ ភាគខាងត្បូង​ ប្រទេស​កូរ៉េខាងត្បូង។

ក៏​មាន​ការ​បញ្ជាក់​ដែរ​ថា​ ដំណើរ​ការថត​រឿង​នេះ​មាន​រយៈពេល​ជាង​ ៧ ខែមក​ហើយ​ ហើយនិង​គ្រោង​បញ្ចប់នៅថ្ងៃ​នេះ។ ភាគ​ចុង​ក្រោយ​របស់ «The King: Eternal Monarch» នឹង​ផ្សាយនៅ​សប្ដាហ៍​ក្រោយ​ ថ្ងៃទី​ ០៥ និង​ ០៦ ខែមិថុនា លើ​ទូរទស្សន៍​ SBS និង​ Netflix​។

គួរ​បញ្ជាក់​ផងដែរ​ ខ្សែភាពយន្តភាគ​កូរ៉េ​ «The King: Eternal Monarch» ជា​ភាពយន្ត​បែប​ Fantasy និយាយ​ពី​ដំណើរ​រឿង​ ភព ដែល​បង្កប់​អាថ៌កំបាំង​ និង​ចម្ងល់​ជា​ច្រើន​មិន​ងាយ​នឹង​ស្រាយ​ចេញ។ រឿង​នេះសម្ដែង​ដោយ​ Lee Minho ចាប់​គូគ្នា​សម្ដែង​លើក​ដំបូង​ជាមួយ​នឹង​ Kim Go Eun, Woo Do Hwan, Jung Eun Chae, Kim Kyung Nam និង​ Lee Jung Jin៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់