• 2020-05-29 07:42:12
  • ព័ត៌មាន

អស់​សំណើច ឃើញ​វីដេអូ ពេជ្រ សូលីកា និង​ស្វាមី ចែក​វេន​គ្នា​មើល​កូន មុន​ពេល​ប្រសូត​តែ​ប៉ុន្មាន​ថៃ្ង

  • 2020-05-29 07:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ថ្ងៃ​នេះ កូន​ទី​១​របស់​តារា​ចម្រៀង ពេជ្រ សូលីកា បាន​ចម្រើន​វ័យ​បាន​ជិត ២សប្ដាហ៍​ហើយ ក្រោយ​ទ្រាំ​ពពោះ​កូន​ប្រុស​ជូន​ស្វាមី​អស់​រយៈ​ពេល ៩ខែ ១០​ថ្ងៃ។ ឥឡូវ​នេះ បាន​លេច​ចេញ​វីដេអូ​ថ្មី​មួយ​ដែល​បង្ហោះ​ដោយ​ស្វាមី​នាង​ផ្ទាល់ បង្ហាញ​ពី​ទិដ្ឋភាព​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ប៉ុណ្ណោះ​កំណើត​កូន​ពួក​គេ​ចូល​មក​ដល់។

លោក ហាន គីម បាន​ធ្វើ​វីដេអូ​ជា​ច្រើន​នៅ​ក្នុង​ដំណើរ​ជីវិត​ទៅ​ធ្វើ​ជា​ឪពុក និង​ម្ដាយ​គេ​របស់​ពួក​គេ។ វីដេអូ​ទាំង​នោះ មាន​តាំង​ពី​ការ​ដើរ​ទិញ​ឥវ៉ាន់​សម្រាប់​កូន​តូច ជា​រួម​សុទ្ធ​ជា​សកម្មភាព​ត្រៀម​សម្រាប់​ការ​មក​ដល់​មនុស្ស​សំខាន់​របស់​ពួក​គេ។ ចុង​ក្រោយ គឺ​សូម្បី​តែ​វិនាទី សូលីកា បាន និង​កំពុង​ឈឺ​ពោះ​ជិត​សម្រាល ក៏​ត្រូវ​បាន​ចង​ក្រោយ​ជា​វីដេអូ​ឯកសារ​សម្រាប់​គ្រួសារ​ពួក​គេ​ដែរ។

នៅ​ក្នុង​ចំណោម​នោះ វីដេអូ​មួយ​គួរ​ចាប់​អារម្មណ៍ គឺ​ពួក​គេ​ចែក​វេន​គ្នា​មើល​កូន មុន​កំណើត​កូន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។សកម្មភាព​នោះ គេ​ឃើញ​លោក ហាន គីម ជា​ដំបូង​បាន​ព្យាយាម​និយាយ​លេង​ជាមួយ​ភរិយា ពី​នេះ​ពី​នោះ​ប្រយោជន៍​កុំ​ភរិយា​តក់​ស្លុត ពោល​គឺ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ភរិយា។ ក្រៅ​ពី​នេះ ពួក​គេ​ត្រៀម​សម្រាប់​បន្ទាប់ គឺ​ក្រោយ​អ្នក​ទី​៣​ក្នុង​គ្រួសារ​បាន​មក​ដល់ ដែល​ជា​រឿង​ចាំ​បាច់ និង​ខាន​ពុំ​បាន នោះ គឺ​ចែក​កម្លាំង​មើល​កូន​តូច។

ទី​បំផុត កូន​របស់​ពួក​គេ​កើត​នៅ​ថ្ងៃ​ទី 16 ខែ ឧសភា ឆ្នាំ 2020 នា​វេលា​ម៉ោង 7:30នាទី។ ទារក​តូច មាន​ទម្ងន់ 2.9kgហើយ​ពួក​គេ​បាន​ឯកភាព​គ្នា​ដាក់​ឈ្មោះ​ថា "ហង្ស អ៊ារី វ៉េនស្ដេ / Hang Aari Wednesday”។ តោះ...​ទៅ​មើល​ថា​តើ ពួក​គេ​ចែក​វេន​គ្នា​បែប​ម៉េច​ខ្លះ ព្រោះ​ក្នុង​នោះ គេ​ឃើញ សូលីកា ចង្អុល​មុខ​ស្វាមី​ផង ខណៈ​ឪពុក​វ័យ​ក្មេង​បាន​ត្រឹម​ញឹម​ៗ!

អត្ថបទ៖ ទារិកា

មតិយោបល់