• 2020-06-08 03:05:27
  • ព័ត៌មាន

បង្ហាញមុខតារាក្លាហាន ៩ នាក់​ដែល​បដិសេធ​សំណើរ​របស់​ផលិតកម្ម SM

  • 2020-06-08 03:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​របស់​កូរ៉េ​តែង​ប្រកាស​ស្វែង​រក​ជើង​ខ្លាំង​ជំនាន់​ថ្មី​មក​ចូលក្នុង​​ផលិតកម្ម​របស់ខ្លួន​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​ពួកគេ​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យសិល្បៈទៅតាម​ជំនាញរៀងៗខ្លួន។ ទោះ​បី​អ្នក​ខ្លះខិតខំ​​ដាក់ពាក្យ​ប្រកួត​ និង​ចង់​ចូល​ផលិតកម្ម​ តែ​ក៏​នៅ​មាន​អ្នក​ខ្លះទៀត​ បដិសេធ​ឱកាស​ទាំង​នោះដែរ។ តួ​យ៉ាង​ដូច​តារា​ ៩​នាក់​នេះ​សុទ្ធ​តែជា​អ្នក​ដែល​ផលិតកម្ម​ SM យល់​ព្រម​បើក​ភ្លើង​ខៀវ​ទទួល​យក​ពួកគេ​ ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​ ពួកគេ​ជ្រើស​យក​ការ​បដិសេធទៅវិញ។

១. Jisoo (ក្រុម BLACKPINK)

ពេល​ Jisoo នៅ​ជា​ហ្វឹកហាត់​របស់​ផលិតកម្ម YG នាង​បាន​សម្រេច​ទៅ​មើល​ការ​ប្រគំតន្ត្រី​របស់​ផលិតកម្ម​នេះ​ ជាមួយ​នឹង​មិត្តភ័ក្តិ​ជា​ច្រើន​ទៀត។ ស្របពេល​ចូលរួម​ពេល​នោះ​ បុគ្គលិក​ខ្លះ​របស់​ផលិតកម្ម​ SM បាន​មក​សួរ​នាង​ ថា​តើ​នាង​ចង់​ចូលផលិតកម្ម​ពួកគេ​ឬ​អត់? ចម្លើយ​ដ៏​ខ្លី​ពេល​នោះ​ Jisoo បាន​ឆ្លើយ​ថា​ទេ​យ៉ាង​គួរ​សម​ ដោយ​សារ​នាង​ចូលជា​អ្នក​ហ្វឹកហាត់​របស់​ YG​ទៅ​ហើយ។

២. Hyungsik (ក្រុម​ ZE:A)

កាល​​ Hyunsik នៅ​រៀនថ្នាក់​វិទ្យាល័យ ខាង​ផលិតកម្ម SM និង​ YG បាន​ផ្ដល់​កុងត្រា​មក​ឲ្យ​លោកដូចគ្នា។ ប៉ុន្តែ​សំណើរ​នោះ​ ត្រូវ​ Hyunsik ​​បដិសេធទាំង​ ២​ ដោយសារ​ពេល​នោះ​ លោក​មិនទាន់​មាន​ចិត្ត​ ឬ​ចាប់អារម្មណ៍​ធ្វើ​ជា​អ្នក​ចម្រៀង​នៅ​ឡើយ។

៣. G-Dragon (ក្រុម​ BIGBANG)

G-Dragon ឯណេះ​វិញ​ ពី​ដើម​ឡើយ​គឺជា​អ្នក​ហ្វឹកហាត់​របស់​ផលិតកម្ម SM។ ដោយសារមាន​ពេល​មួយ​នោះ​ លោក​ស្រាប់​តែ​ចាប់អារម្មណ៍​ខ្លាំង​លើ​ជំនាញ​រ៉េប​ ដូចនេះ​ទើប​សម្រេច​ចាកចេញពីផលិតកម្ម​នះ​ និង​ចូល​មក​រួម​រស់​ជាមួយ​ YG ទល់​សព្វថ្ងៃ។

៤. Oh Hyuk (Hyukoh)

Oh Hyuk បាន​ជាប់​ការ​ប្រកួត​ចូល​ក្នុង​ផលិតកម្ម SM, YG និង​ JYP យ៉ាង​ជោគជ័យ​តាំង​ពី​​នៅ​រៀន​ថ្នាក់​មធ្យមសិក្សាមកម្ល៉េះ។ ប៉ុន្តែ​ក្រោយ​គិតគូរ​យ៉ាង​ហ្មត់ចត់​ លោក​ក៏សម្រេច​មិន​ចុះ​កុងត្រាជាមួយ​ផលិតកម្ម​ទាំងអស់​ ដោយសារ​លោក​គិត​ថា​ប្រភេទ​បទ​ចម្រៀង​ដែល​លោក​ត្រូវ​ច្រៀង​នោះ​ មិន​ត្រូវ​អ្វី​ដែលលោក​ចង់​បាន​ទេ។

៥. Bang Jae Min

Bang Jae Min ជា​តារារ៉េប​ដ៏ជំនាញ​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ ពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធី​ «High School Rapper 2»។ លោក​ធ្លាប់​ទម្លាយ​ដែរ​ថា​​លោក​ធ្លាប់​ទទួល​បាន​សំណើរ​ពីផលិតកម្ម​ YG និង​ SM ឲ្យ​ចូល​ជា​តារារបស់​ពួកគេ​ដែរ ប៉ុន្តែ​លោក​បដិសេធ​ទៅ​វិញ​ ព្រោះ​លោក​គ្មាន​មហិច្ឆិតា​ចង់​ធ្វើ​ជា​តារាចម្រៀង​ឡើយ។

៦. Yoon Sun Young

តារាម៉ូដែល​ Yoon Sun Young ក៏ត្រូវ​ផលិតកម្ម​ធំ​ ៣​របស់​កូរ៉េ​បើក​ភ្លើង​ខៀវ​ទទួល​ដែរ ប៉ុន្តែ​លទ្ធផលចុង​ក្រោយ​​នាង​សម្រេច​មិន​យល់ព្រមទាំង​អស់​ ព្រោះ​នាង​មិន​ចង់​ក្លាយ​ជា​តារា​ចម្រៀង​នោះទេ។

៧. Park Bo Gum

សម្រាប់​ Bo Gum ដំបូង​ឡើយ​លោកពិត​ជា​ចង់​ក្លាយ​ជា​តារា​ចម្រៀង​មែន​ ដូចនេះ​ទើប​លោក​ផ្ញើរវីដេអូ​ច្រៀង​ចូល​រួម​ប្រកួត​ទៅ​ផលិតកម្ម​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​ផលិតកម្ម SM ដែរ។ រឿង​ល្អ​ពេល​នោះ​ លោកក៏​បាន​​ទទួល​ការ​យល់ព្រមពី​ផលិតកម្ម​ជា​ច្រើន​ដូចគ្នា ប៉ុន្តែ​ស្រាប់​តែ​លោក​បដិសេធ​មិន​ទទួល​វិញ​ ដោយសារ​ផលិតកម្ម​ទាំង​នោះ​ មិនចង់​ឲ្យ​លោក​ចាប់​យក​អាជីពសម្ដែង​ រួម​ជាមួយ​នឹង​ច្រៀង។

៨. Jin (ក្រុម BTS)

ផលិតកម្ម SM ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​ស្វែង​រក​ Jin ឲ្យ​ចូល​មក​ក្លាយ​ជា​តារា​ខ្លួន​ទៀតផង​ ស្របពេល​លោករៀន​ថ្នាក់​មធ្យមសិក្សា។ Jin ពេល​នោះ​គិត​ថា​ នេះ​ជា​គម្រោង​បោកបញ្ឆោត​ ទើប​លោក​បញ្ចប់​ដោយសារ​មិនទទួល​សំណើរ​នោះ។

៩. Sehun (ក្រុម EXO)

តាមពិត​ទៅ​ដំបូង​ឡើយ​ ពេល​ Sehun បង្ហាញ​មុខ​ដំបូង​ក្នុង​ផលិតកម្ម SM វា​ហាក់ដូចជា​មានផល​ពិបាក​បន្តិច​សម្រាប់​លោក​ ក្នុង​ការ​សម្រេច​ចុះ​កុងត្រា។ ពេល​ Sehun នៅ​រៀន​ថ្នាក់​បឋមសិក្សា និង​ញ៉ាំ​អី​ជាមួយ​មិត្តភ័ក្តិ អ្នក​ចាត់ចែងខាងរើសតារាថ្មី​ម្នាក់​មក​ពី​ផលិតកម្ម SM ក៏​បាន​មក​ជួប។ ដោយសារ​ឪពុក​ម្ដាយ​ឧស្សាហ៍ទូន្មានឲ្យ​គេច​ចេញ​ពី​មនុស្ស​ចម្លែក​ ដូចនេះ​ពេល​នោះ​ Sehun មិន​គិត​ច្រើន​ទេ ក្រៅពីរត់​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នកចាត់​ចែង​ដើររើស​តារា​ម្នាក់​នោះ។ ទម្រាំ​អាច​លួង​កុំឲ្យ​ខ្លាច និង​អាច​និយាយស្រួលៗ​បាន អ្នក​ចាត់ការ​រូបនោះ​ ត្រូវ​ចំណាយ​ពេល​ ៣០នាទី​ឯណោះ ដើម្បី​ដេញ​តាម​ Sehun និង​ធ្វើ​យ៉ាង​ណា​កុំឲ្យ​ក្មេង​ប្រុស​ម្នាក់​នេះ​ខ្លាច។ ប៉ុន្តែ​ជា​លទ្ធផល​ Sehun ក៏​នៅតែ​ក្លាយ​ជា​តារា​របស់ SM ដដែលទល់​សព្វថ្ងៃ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម