• 2020-06-08 07:51:38
  • ព័ត៌មាន

៤​ ចំណុចបញ្ជាក់ច្បាស់​ថា​ YoonA ជាតារាទន់ភ្លន់ ពូកែ និង​ចិត្តល្អ​ម្នាក់មិនអាច​ខ្វះបានរបស់កូរ៉េ

  • 2020-06-08 07:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YoonA (ក្រុម Girls' Generation) គឺ​ជា​តារា​ស្រី​ដែល​ស្ថិត​នៅ​បញ្ជី​កំពូល​សម្រស់​របស់​កូរ៉េ​ ហើយ​ក្រៅពី​នោះ​គ្រប់​គ្នា​ក៏​នាំគ្នា​កោតសរសើរ​ខ្លាំង​អំពី​ទេពកោសល្យ​គ្រប់​ទម្រង់​របស់​នាង​ដែរ។

មិន​ទាន់​អស់​ទេ​ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​បន្ដ​ការ​ផ្ដល់​នូវ​ក្ដី​ស្រឡាញ់​មិន​ចេះ​ងស់​ដល់​តារា​ស្រី​រូប​នេះ​នោះ​ ក៏ព្រោះ​នាង​ជា​មនុស្ស​ចិត្ត​ល្អ ឆ្លាត​ និង​ចេះ​សម្រប​ខ្លួន​គ្រប់​កាលៈទេសៈ ពិសេស​ពូកែ​ធ្វើ​បុណ្យ​ណាស់។ ប្រសិន​ចង់​បាន​ភស្តុតាង​បញ្ជាក់​បន្ថែម​ ថា​តើ​ហេតុអ្វី​ YoonA សម្បូរ​អ្នក​គាំទ្រ​ ដូចនេះ​សូម​បង្ហាញ​ហេតុផល​ដូច​តទៅ៖

១. ឡាន​ចាស់​របស់​នាង​គឺ​ស៊េរី Volkswagen Scirocco

ឡាន​ប្រភេទ​នេះ​លក់​រាយ​តម្លៃ​លើស​ពី​ ៣ម៉ឺន​ដុល្លារ តម្លៃ​នេះ​មិន​ថោក​ខ្លាំង​នោះ​ទេ តែ​ជាទូទៅ​ក្នុង​នាម​ជា​តារា​ល្បី​ឈ្មោះ អ្នក​ខ្លះ​តែង​ជិះ​ឡាន​ថ្លៃ​ជាង​នេះ​ទៀត ឲ្យ​សម​នឹង​មុខមាត់ពួកគេ។ ​សម្រាប់​ YoonA វិញ​មិន​ខ្វល់​ឡើយ​ ក្នុង​ការ​ជ្រើស​ឡាន​តម្លៃថ្លៃ​មក​ជិះ ហើយប្រការ​នេះ​ហើយ​ទើប​មនុស្ស​ជា​ច្រើន​ ស្រឡាញ់​ត្រង់​នាង​មិន​ប្រកាន់ខ្លួន​ ត្រូវ​ជិះ​ឡាន​ថ្លៃ ឬមាន​តម្លៃ​ទាប​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែពេល​នេះ​ នាង​គឺ​ជា​ម្ចាស់​ឡាន​ Porche តម្លៃជាង​ ៨ម៉ឺនដុល្លារ ឯណោះ។

២. នាង​អាច​ស៊ូ​ និង​ដោះ​ស្រាយ​ក្នុង​កាលៈទេសៈ​លំបាក

ឈ្មោះ​ជា​តារា​មែន​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ YoonA មិនចេះ​ធ្វើ​អី​សោះ​នោះទេ។ ជា​ក់​ស្ដែង​អ្នក​ខ្លះ​មិន​មែន​ជា​តារា​មិន​ចេះ​ជួសជុល​បង្គន់​ តែ​ YoonA អាច​ធ្វើ​បាន​ដោយគ្មាន​បញ្ហា។ ដូច​ភាគ​មួយ​ក្នុង​កម្មវិធី​ Hyeri’s Homestay 2 នាង​បាន​ស្ម័គ្រ​ចិត្ត​ជួសជុល​កុំ​ឲ្យ​បង្គន់​ស្ទះ ពេល​ Sang Soon ប្ដី​របស់​ Lee Hyori មិន​នៅ​ផ្ទះ។ នៅ​មាន​រឿង​ជា​ច្រើន​ទៀត ដែល​សុទ្ធ​សឹង​ជា​ការងារ​ក្នុង​ផ្ទះ YoonA អាច​ធ្វើ​បាន។

៣. YoonA ជា​មនុស្ស​ម្នាក់​ដែល​ខំ​ធ្វើ​ការ​ខ្លាំង​ណាស់

YoonA ក្លាយ​ជា​អ្នក​ហ្វឹកហាត់​របស់​ផលិតកម្ម SM កាលពី​នាង​មាន​អាយុ​១២​ឆ្នាំ​ម្ល៉េះ​ ហើយ​នាង​បាន​បង្ហាញ​មុខ​ជាមួយ​ Girls' Generation រយៈពេល​ ៥ឆ្នាំ​បន្ទាប់។ មមាញឹក​នឹង​ការងារ​សិល្បៈ​ហើយ​ នាង​ក៏​ត្រូវ​ឆ្លៀត​ពេល​ឲ្យ​បាន​ជាមួយ​នឹង​ការ​សិក្សា​ដែរ។ នាង​បាន​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាល័យ Daeyoung កាលពីឆ្នាំ ២០០៩ ថែម​ទាំង​ទទួល​បានសញ្ញាប័ត្រ​ជំនាញ Theater នៅ​ឆ្នាំ ២០១៥ ពី​សាកលវិទ្យាល័យ Dongguk។ ឈាន​ដល់​ពេល​បច្ចុប្បន្ន​នេះ​ នាង​កំពុង​ផ្ដោត​លើ​ការងារ​សម្ដែង​ ហើយ​នៅ​តែ​មាន​រឿង​ជោគជ័យ​ជា​បន្តបន្ទាប់។

៤. YoonA បាន​បរិច្ចាគ​ទឹកប្រាក់​ផ្ទាល់​ខ្លួន​ជា​ច្រើន​ក្នុង​យុទ្ធនាការសប្បុរសធម៌

តារា​ស្រី​រូប​នេះ​បាន​បរិច្ចាគ​ប្រាក់កាស​ជួយ​អ្នក​កំពុង​ជួប​បញ្ហា​ និង​ត្រូវ​ការ​ជំនួយ​ជា​ច្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ។ នាង​ចាប់​ផ្ដើម​ចេញ​បរិច្ចាគ​តាំង​ពី​ឆ្នា ២០១០ និង​ក្លាយ​ជា​តារា​ចម្រៀង​ស្រី​ដំបូង​ដែល​ត្រូវ​ក្លាយ​ជា​សមាជិក​របស់​ "Honor Society” នៅ​ឆ្នាំ ២០១៥។ សមាជិក​ "Honor Society” ទាំង​អស់​ពិត​ជា​បាន​ផ្ដល់​នូវ​ការ​យក​ចិត្តទុក​ដាក់ និង​តែង​ឈឺឆ្អាល​ក្នុង​ការ​ជួយ​សង្គម​ដែល​កំពុង​ជួប​បញ្ហា តាម​រយៈ​ការឧបត្ថម្ភ​ដោយស្ម័គ្រចិត្ត៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់