• 2020-06-12 02:53:00
  • ព័ត៌មាន

ល្បី​ថា​ Song Joong Ki លួច​មាន​ស្នេហ៍​ថ្មីស្ងាត់ៗ ឥលូវចម្លើយពិត​ចេញមកហើយ

  • 2020-06-12 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃទី ១១ ខែមិថុនា ស្រាប់​តែ​មាន​ព័ត៌មាន​ថា​ Song Joong Ki មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​មេធាវី​ផ្ទាល់​ខ្លួន​ម្នាក់​របស់​លោក។ ពាក្យ​ចចាមអារ៉ាម​នេះ​ បាន​ផ្សព្វ​ផ្សាយ​លឿន​មិនធម្មតា​ ពេញ​បណ្ដាញ​សារព័ត៌មាន​ ដោយ​បញ្ជាក់​ថា​ ព័ត៌មាន​នេះ​បែក​ធ្លាយ​ចេញ​ពី​ប្រភពជិតស្និទ្ធ​របស់​លោក​ ថា​លោក​កំពុង​ទាក់ទង​ស្រឡាញ់​គ្នា​ជាមួយ​មេធាវី។

ស្របពេល​ព័ត៌មាន​មិន​ទាន់​ដឹង​ការពិត​យ៉ាងណា​នេះ​បាន​រីកសាយ​កាន់​តែ​ធំ​ ផលិតកម្ម​របស់​ Song Joong Ki គឺ​ History D&C ក៏​បាន​ចេញ​មក​បញ្ជាក់​ច្បាស់​ភ្លាម។ សេចក្ដី​ប្រកាស​បាន​ផ្ដើមថា​ «វា​មិន​មែន​ជា​ការពិត​នោះទេ​ ដែល​ Song Joong Ki កំពុង​ជាប់​ទាក់ទង​ស្នេហាជាមួយ​អ្នកណា​នោះ។ មាន​ពាក្យចចាមអារ៉ាម​ជា​ច្រើន​ដែល​សុទ្ធ​សឹង​គ្មាន​មូលដ្ឋាន​ពិត​ច្បាស់​លាស់​ បាន​ចែកចាយ​តៗគ្នា។ ពួកយើង​ក៏​បាន​ពិនិត្យ​ និង​តាមដាន​យ៉ាង​ហ្មត់ចត់​ដែរ ហើយ​លទ្ធផល​ចេញ​មក​ក៏​មិន​មែន​ជា​ការពិត​ដែរ»។

ប្រភព​ច្បាស់​ការ​របស់​ផលិតកម្ម​ដដែល​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ពេល​នេះ​ Song Joong Ki កំពុង​រវល់​ខ្លាំង​ជាមួយ​នឹងការងារ​ជា​ច្រើន​របស់​លោក។ ជាមួយ​គ្នា​នោះ​ លោក​ក៏​នឹង​វិល​មក​កាន់​ពិភព​ភាពយន្ត​ខ្នាតធំ​តាម​រយៈភាពយន្ត​បែបវិទ្យសាស្ត្រ​មួយ​មាន​ចំណងជើងថា «Space Sweepers» ដែល​គ្រោង​បញ្ចាំងនៅ​រដូវ​ក្ដៅ​ខាង​មុខ៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់