• 2020-06-15 07:07:00
  • ព័ត៌មាន

តួ​រឿង​ «The King: Eternal Monarch» ប្រាប់ឈុត​ដែល​ខ្លួនស្រឡាញ់​ជាប់ចិត្តក្រៃលែង

  • 2020-06-15 07:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​របស់​ទូរទស្សន៍​ SBS មាន​ចំណងជើងថា​ "The King: Eternal Monarch” បាន​ផ្សាយ​ចប់​សព្វគ្រប់ហើយ​ ត្រឹម​ភាគទី ១៦​ កាល​ពី​ថ្ងៃ​ទី​ ១២ ខែមិថុន​កន្លងទៅ។ ទិន្នន័យ​ Rating មាន​ការ​ឡើង​ចុះ​ឥត​ឈប់​ ប៉ុន្តែ​រឿង​ភាគ​នេះ​នៅ​តែ​មាន​អ្នក​ចាំ​តាមដាន​ហូរហែច្រើន​ ពិសេស​អ្នក​ទស្សនា​អន្តរជាតិ។

ពិត​ណាស់​ក្នុង​រឿង​នេះ​ ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​អ្នក​មើលជ្រើស​ពេញ​ចិត្ត​ឈុត​ណាមួយ​ជាងគេ ទោះ​បី​រឿងភាគ​មួយ​នេះ​មាន​អ្នក​រិះគន់ លាយឡំ​នឹង​សរសើរ​ក៏ពិត​មែន។ ដោយឡែក​បើងាក​មក​មើល​តួ​សម្ដែង​ផ្ទាល់​វិញ​ ក៏​មាន​ឈុត​សំណព្វ​ចិត្ត​របស់​ពួកគេ​ដែរ?

១. Lee Minho

លោក​បាន​ជ្រើស​យក​ឈុត​ចុង​បញ្ចប់​នៃ​ភាគ​ទី៤ ត្រង់​ពេល​ដែល​ Lee Gon នាំ Jung Tae Eul ឆ្លងទៅ​ពិភពរបស់​ខ្លួន។ ពេល​នោះ​ហើយ​ដែល​ Lee Gon បាន​និយាយថា «ខ្ញុំ​គឺ​អធិរាជនៃ​អាណាចក្រកូរ៉េ ហើយ​ឈ្មោះ​របស់ខ្ញុំ ជា​ឈ្មោះ​ដែល​មិន​មែន​ដាក់​សម្រាប់​ឲ្យ​ហៅលេងទេ គឺ Lee Gon»។

២. Kim Go Eun

តួ​ឯកស្រី​ប្រចាំ​រឿង​វិញ​ ជ្រើស​យក​ភាគ​ទី១១ និង​១២ ជាភាគ​ល្អ​បំផុត។ នាង​ថា «ខ្ញុំ​ចាំ​ភាគទាំង ២​នេះ​ច្បាស់ជាងគេ ព្រោះពេល​នោះ​យើង​ថត​នៅ​ទីក្រុង​ Busan ៣ថ្ងៃពេញ។ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ ព្រោះខ្ញុំ​ក៏គិត​ថា​អ្នក​ទស្សនា​ចូលចិត្ត​ ២ភាគ​នេះ​ដូចគ្នា»។

៣. Woo Do Hwan

ចូល​ដល់​តួ​ម្នាក់​នេះ​ក៏​ប្រមូល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​មើល​ដែរ ដោយសារ​លោក​ត្រូវ​សម្ដែង​តួ​ ២ ចរិត​ខុសគ្នា​ដាច់។ ដូចនេះ​ឈុត​ដែល​លោក​ស្រឡាញ់​ជាង​គេគឺនៅភាគ​ទី ៧ ត្រង់​ពេល​តួ​ Jo Yeong និង​ Jo Eun Seob ជួបគ្នា​ផ្ទាល់​លើក​ដំបូង។ លោក​និយាយ​ថា​ «ខ្ញុំ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ខ្លាំង​ណាស់ ព្រោះ​ឈុត​ហ្នឹងជា​ឈុត​ដែលអ្នកមើល អាច​យល់ ខ្លាំង​ពីសាច់​រឿង​ និង​ចរិត​តួដែល​បង្កើត ពីភាគ​ទី១ ដល់ទី៦»។

៤. Kim Kyung Nam

តួ​ប៉ូលីស Kang Shin Jae វិញជ្រើសយក​ឈុត​ថើបរវាង Lee Gon និង​ Jung Tae Eul នៅ​ភាគ​ទី ១២ និង​ឈុត​ចុង​ភាគ​ទី៨ ត្រង់​កន្លែង​ Lee Gon និយាយទៅកាន់ Kang Shin Jae ថា​ «ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ជា​ម្ចាស់​របស់​ឯង»។ ប៉ុន្តែ​លោក​ក៏​គិត​ដែរថា​ អ្នក​ទស្សនា​ពេញ​ចិត្ត​ឈុតចុង​ក្រោយ​ជាង។

៥. Jung Eun Chae

ឈុត​ដែល​ តួនាយករដ្ឋមន្ត្រី​ Goo ពេញចិត្ត​ជាងគេគឺ ឈុត​ចុង​ក្រោយ​ របស់ភាគ​ទី ៧។ នាង​ក៏​បាន​ពន្យល់​ដែរ​ថា​ហេតុអ្វី​នាង​ជ្រើស​ឈុត​នេះ​ជា​ឈុត​ល្អ​ជាងគេ? ក៏ព្រោះ​វា​ជាពេល​ដែល​ នាយករដ្ឋមន្ត្រី Goo Seo Ryung មាន​អារម្មណ៍ជ្រួល​ច្របល់​ខ្លាំង​ ពេល​ជួប​អ្នក​ដែល​មាន​មុខ​ដូច​ Jung Tae Eul ម្នាក់​នោះ​គ្មាន​អ្នកណា​ក្រៅពី Luna ទេ។ ពេល​នោះ​ហើយទើប​នាង​ដឹង​ថា​មាន​ទ្វារ​ចេញ​ចូល​ ២ភព។

៦. Lee Jung Jin

ចំណែក​តួ​ Lee Lim វិញ​ក៏​ឲ្យ​ដឹង​ដែរ​ថា​ តួ​ប្រភេទ​នេះ​ លោក​ទើប​បាន​សម្ដែង​លើក​ដំបូង​ទេ ប៉ុន្តែ​លោក​បាន​យល់ដឹង​បាន​ច្រើនពីតួ​មួយ​នេះ។ សម្រាប់​ឈុត​ដែល​លោក​ស្រឡាញ់​ខ្លាំង​ជាងគេ​គឺ​ ពេល​ Lee Gon និង​ Lee Lim ជួបគ្នា​តទល់​លើក​ដំបូង​នៅ​ស្រុក​ Haeundae ហើយ​ឈុត​នេះ​ក៏​ស្ថិត​ក្នុង​ចុង​ភាគទី ៩ដែរ៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់