• 2020-06-19 11:27:36
  • ព័ត៌មាន

ឈិនឡុង សារភាព​ថាធ្លាប់​ថត​រឿង​អាសអាភាស មុនពេលល្បី

  • 2020-06-19 11:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ក្បាច់គុន​ដ៏​ល្បី ឈិន ឡុង (Jackie Chan) ធ្លាប់​បាន​សារភាព​ថា លោក​​ពិត​ជា​ធ្លាប់​សម្ដែង​ក្នុង​រឿង​អាសអាភាស​មួយ​​ប្រាកដ​មែន កាល​ពី​ជាង ៤០​ឆ្នាំ​មុន។ ភាពយន្ត 18+ របស់ ឈិន ឡុង មាន​ចំណង​ជើង​ថា "All in the Family" ចាក់​បញ្ចាំង​កាល​ពី​ឆ្នាំ​១៩៧៥​ មក​ម៉្លេះ។

តារា​ហុងកុង​វ័យ​៦៣​ឆ្នាំ​រូបនេះ បាន​និយាយ​ថា៖ "ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​ចិញ្ចឹម​ក្រពះ កាល​ពី ៤២​ឆ្នាំ​កន្លង​ទៅ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា នេះ​មិនមែន​ជា​បញ្ហា​ធំ​នោះ​ឡើយ"។ លោក​បន្ត​ថា រឿង​អាសអាភាស​នៅ​អំឡុង​ពេល​នោះ​មាន​លក្ខណៈ​អភិរក្ស​ជាង​រឿង​នា​ពេល​បច្ចុប្បន្ន​ទៅ​ទៀត។

គួររំលឹកផងដែរថា ឈិនឡុង ជាតារា​ដែលធ្លាប់​ឆ្លងកាត់​អតីតកាលដ៏ខ្មៅងងឹតមួយ។ លោក​កើត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ជា​​មន្ត្រី​រាជការ​ម្នាក់​ដែល​ល្បី​ឈ្មោះ​ក្នុង​ក្រុម​សង្គម​ងងឹត​​នៅ​ខេត្ត Nanjing ឯ​ម្ដាយ​របស់​លោក​ក្លាយ​ជា​អ្នក​មាន​​ដោយ​សារ​ការ​ជួញ​ដូរ​អាភៀន។ ដោយសារតែ​ចូល​ចិត្ត​វាយតប់​​គ្នា​តាំង​ពី​ក្មេង​ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​​នៅ​សាលា​ល្ខោន​ហុងកុង​ ជាមួយ​ក្រុម​សម្ដែង​ក្មេង​ដូច​ជា Summo Hong, Yuan Hua, Yuan Bia, Yuan Tang និង Yuan Biao ជាដើម។ នៅ​ពេល​ចាប់​ផ្ដើម​អាជីព​សម្ដែង​​ដំបូង លោក​ត្រូវ​ដើរ​តួ​ជំនួស លីសៀវឡុង និង​​ទទួល​ថត​រឿង​អាសអាភាស។

ចុចអាន៖ រំឭក​អតីតកាល​ខ្មៅ​ងងឹត​ របស់​​កំពូល​តារា​​ភាពយន្ត​ហុងកុង​ ៤រូប

អត្ថបទ៖ ឈាង

មតិយោបល់
អត្ថបទពេញនិយម