• 2020-06-24 05:07:26
  • ព័ត៌មាន

តារា​ខ្មែរ​ប៉ុន្មាន​ដួង​នេះ ត្រូវ​បាន​ចាត់​ជា​តារា​ដែល​មាន​ចំនួន​អ្នក​គាំទ្រ​កើន​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ

  • 2020-06-24 05:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ដែល​បច្ចុប្បន្ន មិន​ទាន់​មាន​ទ្រនំ មាស សុខ​សោភា បាន​ជាប់​ជា​តារា​ដែល​មាន​អ្នក​គាំទ្រ​លើ​ហ្វេសប៊ុក​ច្រើន​ជាង​គេ​បំផុត​នៅ​កម្ពុជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នាង​មិន​ទាន់​ជា​តារា​ដែល​មាន​អ្នក​គាំទ្រ​កើន​ឡើង​ខ្ពស់​ជាង​គេ​បំផុត​ប្រចាំ​ថ្ងៃ​បាន​នៅ​ឡើយ។ នេះ​បើ​តាម​របាយការណ៍​របស់ Socialbacker។

តាម​រយៈ​គេហទំព័រ​ចាត់​ចំណាត់​ថ្នាក់​អ្នក​មាន​ប្រជាប្រិយ​នៅ​លើ​ហ្វេសប៊ុក​នេះ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​តារា​ប្រុស​ស្រីកម្ពុជា​ដែល​មាន​អ្នក​គាំទ្រ(Follow)លើ​ហ្វេសប៊ុក​ច្រើន​ជាង​គេ​គិត​ត្រឹម​ថ្ងៃ​ទី ២៤ មិថុនា​នេះ គឺ​លេខ​១ មាស សុខ​សោភា មាន​អ្នក​គាំទ្រ​ចំនួន ៤ ៩៣១២៥៦នាក់ លេខ​២​គឺ​វីជេ តាប៊ុយ ៣ ៨២០ ១១៥។ ចំណាត់ថ្នាក់​លេខ ៣ គឺ​កញ្ញា ពេជ្រ សោភា មាន​អ្នក​មាន​អ្នក​គាំទ្រ​ចំនួន ៣ ០៩៥ ៧១៥។

ដោយ​ឡែក​លេខ​៤ និង​លេខ ៥ គឺ ឱក សុគន្ធ​កញ្ញា និង ប៉ីប៉ីឌី ដែល​មាន​អ្នក​គាំទ្រ​ចំនួន ២ ២៨២ ៤០៣ និង ២ ១៣៩ ៤១៨ រៀង​ខ្លួន។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​អ្នក​គាំទ្រ​កើន​ឡើង​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​គេ គឺ​មិន​មែន មាស សុខ​សោភា ឡើយ គឺ​លេខ​១ វីជេ​តាប៊ុយ លេខ២ ឱក សុគន្ធ​កញ្ញា និង​លេខ​៣ រ៉េត ស៊ូហ្សាណា។

របាយការណ៍ Socialbacker ប្រចាំ​ថ្ងៃ​នេះ គឺ​ថា​ពិធីករ និង​ជា​អ្នក​ផលិតកម្ម​វិធី​កម្សាន្ត​នៅ​ទូរទស្សន៍ MyTV មាន​ចំនួន​អ្នក​គាំទ្រ​កើន​ឡើង ៥២៩ នាក់​សម្រាប់​ថ្ងៃ​នេះ។ អ្នក​ដែល​មាន​ចំនួន​អ្នក​គាំទ្រ​កើន​ឡើង​ច្រើន​បន្ទាប់​គឺ ឱក សុគន្ធ​កញ្ញា មាន​អ្នក​គាំទ្រ​កើន​ឡើង ៣៩៧ និង​ រ៉េត ស៊ូហ្សាណា ២៨៤នាក់។ នេះ​ជា​តួលេខ​សម្រាប់​ថ្ងៃ​ទី ២៤ មិថុនា​នេះ​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ តារា​ស្រី​ប្រុស​២នាក់​ក្នុង​ចំណោម ​៣ ក៏​ស្ថិត​ជា​តារា​កម្ពុជា​ដែល​ចំនួន​អ្នក​គាំទ្រ​កើន​ឡើង​ច្រើន​បំផុត​ប្រចាំ​សប្ដាហ៍​ដែរ។

តារា​ទាំង​ពីរ​នាក់​នោះ គឺ​ទី​១​ជា វីជេ តាប៊ុយ ដដែល និង​លេខ​២ គឺ​តារា​ចម្រៀង​វ័យ​ក្មេង រ៉េត ស៊ូហ្សាណា។ ពួក​គេ​មាន​ចំនួន​អ្នក​គាំទ្រ​កើន​ឡើង​លើ​ហ្វេសប៊ុក​គិត​ជា​សប្ដាហ៍​ចំនួន ២ ២៧៥នាក់​សម្រាប់ តាប៊ុយ។ ឯ ហ្សាណា មាន ១ ៤១៨នាក់​ប្រចាំ​សប្ដាហ៍។

ដោយ​ឡែក​តួលេខ​ប្រចាំ​ខែ​វិញ វីជេ តាប៊ុយ ដែល​នាំ​មុខ​លើ​របាយការណ៍​ប្រចាំ​ថ្ងៃ និង​ប្រចាំ​សប្ដាហ៍​នោះ ត្រូវ​បាន​ទាញ​ទម្លាក់​ដោយ ប៉ីប៉ីឌី។ Socialbacker បង្ហាញ​ថា ប៉ីប៉ីឌី មាន​អ្នក​គាំទ្រ​កើន​ឡើង​ប្រចាំ​ខែ​ចំនួន ៥ ៥០៨នាក់​ឈរ​នៅ​ចំណាត់​លេខ​១។ តាប៊ុយ ដែល​ធ្លាក់​មក​នៅ​ចំណាត់​ថ្នាក់​លេខ​២ មាន​ចំនួន​អ្នក​គាំទ្រ​កើន​ឡើង​ប្រចាំ​ខែ​ចំនួន ៤៩៨២នាក់។ ដោយ​ឡែក រ៉េត ស៊ូហ្សាណា ដែល​ជាប់​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ និង​លេខ​២ ប្រចាំ​សប្ដាហ៍​នោះ មិន​មាន​ឈ្មោះ​ក្នុង​របាយការណ៍​ប្រចាំ​ខែ​ឡើយ។

ប៉ុន្តែ​ប្អូន​ថ្លៃ​របស់​ថៅកែ​ហង្សមាស បាន​ចូល​មក​ជំនួស​វិញ។ តាម​របាយការណ៍​ពី​គេហទំព័រ​ដដែល ឱក សុគន្ធ​កញ្ញា មាន​ចំនួន​អ្នក​គាំទ្រ​កើន​ឡើង​ច្រើន​បំផុត​លេខ​៣ ប្រចាំ​ខែ គឺ​ចំនួន ៤៤៤០ នាក់។ បញ្ជាក់​បន្ថែម​ថា របាយការណ៍ ស្រង់​យក​តែ​របាយការណ៍​របស់​សិល្បករ សិល្បការិនី​តែ​ប៉ុណ្ណោះ ដោយ​មិន​រាប់​បញ្ចូល​បុគ្គល​ល្បី​ឈ្មោះ​ផ្សេង​ទៀត​ក្រៅ​រង្វង់​សិល្បៈ​ដូច​ជា ឧកញ៉ា គួច ម៉េងលី សាន ប៊ុនធឿន និង​ឯកឧត្តម ជា ចំរើន ឡើយ៕

តួលេខ​សម្រាប់​ថ្ងៃ​នេះ
តួលេខ​សម្រាប់​សប្ដាហ៍ចុងក្រោយ
តួលេខ​សម្រាប់​ខែ​ចុង​ក្រោយ

អត្ថបទ៖ ទារិកា

មតិយោបល់