- 2020-06-24 11:00:17
- ព័ត៌មាន
តារាល្បី ៤រូប ដែលធ្លាប់ដេញវាយអ្នកប្រមាញ់រូបថត
- 2020-06-24 11:00:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បី ៤រូប ដែលធ្លាប់ដេញវាយអ្នកប្រមាញ់រូបថត
ចន្លោះមិនឃើញ
ជីវិតជាតារាល្បី ទៅណាមកណាតែងតែមានអ្នកប្រមាញ់រូបថត។ ដោយសារតែបែបនេះហើយ ដែលធ្វើឲ្យតារាល្បីមួយចំនួនកើតក្ដីធុញថប់ ព្រោះមានការរំខានក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន រហូតដល់តារាខ្លះហ៊ានប្រើដៃប្រើជើងទៅលើអ្នកប្រមាញ់រូបថត។ ខាងក្រោមជាតារា ៤រូប ដែលធ្លាប់ប្រើអំពើហិង្សាលើអ្នកប្រមាញ់រូបថត៖
១. Britney Spears
កាលពីឆ្នាំ២០០៧ ពេលដែលតារាចម្រៀង Britney Spears មានជំងឺផ្លូវចិត្ត នាងមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានសួរអ្វីទាំងអស់។ ថ្ងៃមួយបន្ទាប់ពីនាងចេញពីពិនិត្យសុខភាពនៅគ្លីនិកមួយ ចូលចាក់សាំង ស្រាប់តែអ្នកប្រមាញ់រូបថតមករោមឡានជិត។ ដោយសារទប់អារម្មណ៍នឹងការថតមិនបាន តារាល្បីរូបនេះ បានកាន់ឆត្រចេញពីឡានដេញវាយអ្នកថតរូបនិងឡានពួកគេខូចខាតមួយចំនួន។
**២. Kanye West**វីដេអូបង្ហាញពីសកម្មភាព Kanye West វាយអ្នកប្រមាញ់រូបថត កាលពីឆ្នាំ ២០១៣ ត្រូវបានគេបង្ហោះលើ YouTube។ Kanye រូបនេះត្រូវគេដឹងថា ជាតារាដែលតែងប្រើអំពើវាយដំលើអ្នកដ៏ទៃ ពេលដែលមាននរណាម្នាក់ព្យាយាមថតរូប។
៣. Justin Bieber
កាលពីឆ្នាំ២០១៣ នៅពេលឡានពណ៌ខ្មៅឈប់ចាំ Justinនៅទីក្រុងឡុងដុង មានអ្នកថតរូបម្នាក់បានបោះពាក្យសម្ដីមិនសមរម្យលើគេ។ គ្រាប់តែឮពាក្យទាំងនោះភ្លាមម្ចាស់បទ "Sorry” បានបើទ្វាស្ទុះចេញពីឡានចង់លោតទៅវាយអ្នកថតរូបនោះ ប៉ុន្តែត្រូវអង្គរក្សចាប់ឃាត់ទាន់។
៤. Sam Worthington
ក្នុងឆ្នាំ២០១៤ តារាសម្ដែង Sam Worthington ត្រូវបានចាប់ខ្លួន បន្ទាប់ពីវាយអ្នកថតរូបម្នាក់ដែលបានដើរតាមរំខានប្រពន្ធរបស់លោកនា Lara Bingle នៅក្នុងទីក្រុងញីវយ៉ក៕