• 2020-07-17 03:03:36
  • ព័ត៌មាន

តើ​ YouTuber ​តារា​ K-Pop ទាំង​១០​នេះ​ អាច​រក​ចំណូល​បាន​ប៉ុន្មាន​ពី​ YouTube?

  • 2020-07-17 03:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ K-Pop ជា​ច្រើន​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​តារា YouTube ឬ YouTuber ដើម្បី​ផ្សារភ្ជាប់​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់ពួកគេ តាមរយៈសកម្មភាព​សិល្បៈ​ និង​ជីវិត​ប្រចាំ​ថ្ងៃ។

ក្រៅពី​ផ្ដល់​នូវ​ការ​កម្សាន្ត​ដល់​ Fan ពួកគេ​ក៏​អាច​រក​លុយ​បាន​ពី​បណ្ដាញ​សង្គម​មួយ​នេះ​ដែរ។ ផ្អែក​តាម​ Social Blade ទាំង​នេះ​ជា​ YouTuber ​តារា​ K-Pop ១០​នាក់ដែល​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន​ជាងគេ ហើយ​ចង់​ដឹង​ថា​ពួកគេ​មាន​អ្នក​ Subscribe ប៉ុន្មាន​នាក់ និង​អាច​រក​លុយ​បាន​ប៉ុន្មាន​ខ្លះ?

១០. Bomi (ក្រុម APINK)

ជា​ម្ចាស់គណនី​ YouTuber ឈ្មោះ​ Bbom Bbom មាន​អ្នក​ Subscribe ៨១២ ០០០នាក់។ នាង​បង្កើត​តាំង​ពី​ខែ​មេសា ឆ្នាំ ២០១៨ ​មានវីដេអូទាំងអស់ ១១៥វីដេអូ និងចំនួន​ Viewសរុប​ ៤៩លាន Views ។

តាម​ការ​ប៉ាន់ស្មាន​ នាង​អាច​រកលុយ​បាន​លើសពី ៧ ៣០០ដុល្លារក្នុង​ ១ខែ ឬ​៨៧ ៨០០ក្នុង១ឆ្នាំ។

៩. Jae (ក្រុម​ DAY6)

Channel របស់​លោក​ឈ្មោះ​ eaJ បង្កើតនៅ​ខែ​មករា ឆ្នាំ ២០១៦ និង​មាន​អ្នក Subscribe សរុប​ ៨៨១ ០០០នាក់។ មាន​វីដេអូ​ ២៩ និង​ចំនួន​ចូល​មើល​សរុប​ ២១លាន Views។

ក្នុង​ ១​ខែ លោក​អាច​នឹង​រកបានលើស​ ១៣ ២០០ដុល្លារ ឬ​ ១៥៧ ៩០០ដុល្លារ ក្នុង​១ឆ្នាំ។

៨. Taeyeon (ក្រុម​ Girls’ Generation)

Taeyeon វិញ​មាន​ Channel ឈ្មោះ​ TaengooTV មាន​អ្នក​ Subscribe ១,២៣លាននាក់ បង្កើត​តាំងពី​ខែមករា ឆ្នាំ ២០១៤។ វីដេអូ​ដែល​នាង​បាន​បង្ហោះ​មាន​ ២៧ វីដេអូ និង​មាន​ចំនួន​ចូល​មើលសរុប​ ៣៨លាន Views។

ក្នុង​ ១​ខែ នាង​អាច​នឹង​រក​បាន​លើសពី ២ ០០០ដុល្លារ ឬ​ ២៣ ៧០០ក្នុង​១ឆ្នាំ។

៧. Lee Suhyun (ក្រុម​ AKMU)

នាង​មាន​គណនី​ YouTube ឈ្មោះ​ Leesuhyun បង្កើត​តាំងពី​ខែឧសភា ឆ្នាំ ២០១៧ មាន​អ្នក​ Subscribe សរុប​ ១,៤៥លាននាក់។ មាន​វីដេអូ ៨៧ និង​ចំនូនចូល​មើល​សរុប​ ៦០លាន Views។

ចំណូល​របស់​នាង​ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​បាន​គឺ​អាច​លើស​ពៅ ១២ ៣០០ដុល្លារក្នុង១ខែ ឬ​ ១៤៧ ០០០ដុល្លារក្នុង​១ឆ្នាំ។

៦. HyunA

ឈ្មោះ​លើ YouTube គឺ​​ HyunA នេះ​ឯង​ មាន​អ្នក​ Subscribe ចំនួន​ ១,៤៥លាននាក់ ដោយ​បង្កើត​កាលពី​ខែកញ្ញា ឆ្នាំ ២០១៩។ នាងមាន​វីដេអូ ៤៤ និង​ចំនួន​ចចូល​មើល​សរុប​ទាំងអស់​ ៣៨លាន Views។

ចំនួន​ទឹក​ប្រាក់​ដែល​គេ​សន្និដ្ឋាន​ថា HyunA ទទួល​បាន​ក្នុង​ ១ ខែ​អាច​ចាប់ពី ៦ ៥០០ដុល្លារ ឡើង​ ឬ ៧៨ ៤០០ដុល្លារក្នុង​ ១ឆ្នាំ។

៥. Chen (ក្រុម​ EXO)

Chen ក៏​ប្រើ​ឈ្មោះ​ខ្លួន​ឯង ១​ម៉ាត់​នេះ​លើ YouTube ដែរ និង​មាន​អ្នក​ Subscribe ១,៧២លាននាក់ ក្រោយ​បង្កើត​កាលពី​ខែមីនា ឆ្នាំ ២០១៩។ ចំនួន​វីដេអូ​មាន​ត្រឹម​​ ១០​សិន​ទេ ប៉ុន្តែ​មាន​អ្នក​ចូល​មើលសរុប​ដល់ទៅ ២៣លាន Views ហើយ។

តាម​ការ​ប៉ាន់ស្មាន​ Chen អាច​នឹង​រក​បាន​ ១២ ៩០០ដុល្លារក្នុង​ ១​ខែ ឬ ១៥៤ ០០០ដុល្លារក្នុង​ ១ឆ្នាំ។

៤. Solar (ក្រុម​ MAMAMOO)

ឈ្មោះ​លើ​ YouTube របស់​ Solar គឺ solarsido មាន​អ្នក​ Subscribe ២,២៤លាននាក់ ក្រោយបង្កើត​កាល​ពីខែមករា ឆ្នាំ ២០១៩។ វីដេអូ​ដែល​នាង​បាន​បង្ហោះ​គឺ​ដល់ទៅ ១៣៧វីដេអូ និង​មានចំនួន​ចូល​មើល​សរុប​ ១១០លាន Views។

លុយ​ដែល​នាង​រក​អាច​ មិន​តិច​ជាង​ ២០ ៦០០ដុល្លារក្នុង​១ខែ ឬ​ ២៤៧ ៣០០ដុល្លារក្នុង ១ឆ្នាំទេ។

៣. Baekhyun (ក្រុម​ EXO)

ឈ្មោះ​លើ Channel YouTube គឺ​ Baekhyun នេះ​តែម្ដង ដោយ​មាន​អ្នក​ Subscribe សរុប​ ២,៨៩លាន​នាក់។ តាំង​ពី​បង្កើត​កាលពី​ខែ​ឧសភា ឆ្នាំ ២០១៩​មក​ លោក​បាន​បង្ហោះ​វីដេអូ​បាន​ ១៣វីដេអូ​ហើយ​ ក៏ដូចជា​មាន​ចំនួន​ចូល​មើល​សរុប​ ៣៤លាន​ Views។

តាម​ការសន្និដ្ឋាន​ លុយដែល​លោក​អាច​រក​បាន​ពី YouTube គឺ​លើស​ពី​ ៣ ៥០០ដុល្លារក្នុង​ ១​ខែ ឬ​ ៤១ ៨០០ក្នុង១ឆ្នាំទៅទៀត។

២. Lisa (ក្រុម​ BLACKPINK)

នាង​មាន​គណនី YouTube ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​ Lilifilm Official មាន​អ្នក​ Subscribe ៣,៦លាន​នាក់។ ក្រោយ​បង្កើត​កាល​ពី​ខែតុលា ឆ្នាំ ២០១៨ នាង​បង្ហោះ​វីដេអូ​បាន​ ៩ និង​ចំនួន​ចូល​មើល​សរុប​ ១០៧លាន Views។

លុយ​ដែល​នាង​ទាញ​បាន​ ពី YouTube មិន​ក្រោម​ ៨៣ ០០០ដុល្លារ ក្នុង​១ខែ ឬ ៩៩៦ ៤០០ដុល្លារក្នុង១ឆ្នាំទេ។ ចំនួន​លុយក្បែរ១លានដុល្លារ​នេះ​​ បាន​ធ្វើ​ឲ្យ​ Lisa ក្លាយ​ជា​តារា​ K-Pop ដែល​អាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ប្រចាំ K-Pop លើ​បណ្ដាញសង្គម​មួយ​នេះ។

១. IU

IU មាន​អ្នក​ Subscribe សរុបគឺ ៣,៧លាន​នាក់ លើ YouTube របស់​នាង​ដែល​មាន​ឈ្មោះ​ថា​ Lee Jieun [IU Official]។ បន្ទាប់​ពី​បង្កើត​តាំង​ពី​ខែកុម្ភៈ ឆ្នាំ ២០១៧ នាង​បង្ហោះ​វីដេអូ​បាន ៩៣ឃ្លីប និង​មាន​ចំនួន​ចូល​មើល ១៦២លាន Views។

ទឹក​ប្រាក់​ដែល​គេ​សន្និដ្ឋាន​ថា​នាង​អាច​រក​បាន​ គឺ​អាច​នឹង​លើស​ពី ៤៩ ០០០ដុល្លារក្នុង​ ១ខែ ឬ​ ៥៨៨ ៦០០ដុល្លារ​ក្នុង​ ១ឆ្នាំ៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់