• 2020-07-20 07:07:24
  • ព័ត៌មាន

Jun Jihyun អាច​នឹង​ក្លាយជាតួឯកក្នុងរឿង​ «Kingdom» រដូវកាលថ្មី

  • 2020-07-20 07:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សេចក្ដី​រាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ២០​ ខែកក្កដា​នេះ​ បាន​ឲ្យ​ដឹង​ថា​ Jun Jihyun កំពុង​ពិចារណា​ថត​រឿង​ថ្មី​របស់​ Netflix គឺ​ស៊េរី​រឿង "Kingdom” តំណែងជាតួឯកស្រី។

រឿង​ភាគ​ថ្មី​នេះ​ ជាស៊េរី​រឿង​រដូវ​កាល​ថ្មី​ បន្តពី​ «Kingdom» រដូវកាល​ទី ១​ និងទី២។ Jun Jihyun ខ្លួន​ឯង​បាន​វើ​ឲ្យ​អ្នកតាម​ដាន​ភ្ញាក់​ផ្អើលម្ដង​ហើយ​ ពេល​បង្ហាញ​ខ្លួន​ក្នុង​រឿង​ «Kingdom 2»។ ទាក់ទងនឹង​ «Kingdom» រដូវកាល​ថ្មី​នេះ​ Jun Jihyun មិនទាន់​ប្រកាស​អ្វី​ផ្លូវការ​នៅ​ឡើយ​ទេ ស្របពេល​អ្នក​គាំទ្រ​រំពឹង​ថា​វា​នឹង​ក្លាយ​ជា​ការ​ពិត៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី