• 2020-07-29 08:05:04
  • ព័ត៌មាន

គ្រួសារត្រកូលខាត់ ជួបទុក្ខផ្ទួនៗក្នុងខែមិថុនា និងខែកក្កដា នេះ

  • 2020-07-29 08:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​តែ​ជាង​១​ខែ​សោះ ក្នុង​ឆ្នាំ​២០២០ នេះ គ្រួសារ​ត្រកូល​ខាត់ បាន​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ដល់​ទៅ​២​នាក់។ ការ​បាត់បង់​សាច់ញាតិ​ផ្ទួន​នេះ បាន​ធ្វើ​ឲ្យ​កូន​ចៅ​សោកសង្រេង និង​ពិបាក​ធ្វើ​ចិត្ដ​ដើម្បី​សម្រប​ទៅ​តាម​ហេតុការណ៍​ពិត​ដែល​បាន​កើត​ឡើង។

បើ​តាម​កូន​ចៅ​គ្រួសារ​ត្រកូល​ខាត់ បង​បង្កើត​របស់​លោក​គ្រូ​ប្រពៃណី លាវ ខាត់ ឈ្មោះ លាវ សុខ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃទី២៧ ខែ​កក្កដា ឆ្នាំ​២០២០ គឺ​នៅ​ក្រោយ​មរណភាព​របស់​លោកគ្រូ លាវ ខាត់ ដែល​ជា​តារា​ចម្រៀង ខាត់ សុឃីម តែ​ជាង​១​ខែ​ប៉ុណ្ណោះ។

ខាត់ ស្រីវង ប្អូន​របស់​ ខាត់ សុឃីម បាន​បង្ហោះ​សារ​ដ៏​ក្រៀមក្រំ​មួយ​កាល​ពី​ល្ងាច​មិញ​នេះ​ថា ពេល​វេលា​នៅ​តែ​បន្ត​ឆក់​យក​ជីវិត​មនុស្ស​ជាទី​ស្រឡាញ់​របស់​នាង​ជា​បន្តបន្ទាប់។ នាង​ថា នៅ​ថ្ងៃទី២១ ខែ​មិថុនា លោក​ឪពុកនាង​ឈ្មោះ លាវ ខាត់ បាន​ទទួល​មរណភាព ហើយ​នៅ​ថ្ងៃ​នេះ ទី២៧ ខែ​កក្កដា ឆ្នាំ​២០២០ នេះ​លោក​អ៊ុំប្រុស លាវ សុក ក៏​ស្លាប់​ទៀត។

គ្រួសារ​ត្រកូល​ខាត់ បញ្ជាក់​ថា លោក លាវ សុក ដែល​មាន​វ័យ​ចាស់​ទៅ​ហើយ​នោះ គឺ​ជា​បង​ប្រុស​បង្កើត​លោកគ្រូ លាវ ខាត់ ដែល​ពួកគាត់​មាន​បង​ប្អូន​តែ​ពីរ​នាក់​គត់។ ត្បិតថា​សាច់ញាតិ​ត្រកូល​ខាត់​ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នេះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ នៃ​ការ​ស្លាប់​របស់​លោក លាវ សុក ប៉ុន្តែ​បង​ប្អូន​បង្កើត​ទាំង​ពីរ​នាក់​ដែល​មាន​កូន​ចៅ​សុទ្ធ​តែ​ជា​អ្នក​សិល្បៈ​នេះ មាន​វ័យ​លើស​ពី​៦០​ឆ្នាំ​ហើយ​ដែល​ជា​វ័យ​ជរា​ព្យាធិ​ច្រើន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់