• 2020-08-06 02:14:59
  • ព័ត៌មាន

SuperM ប្រកាសចេញអាល់ប៊ុម​ធំទី១ ក្នុង​ពេល​ឆាប់ៗ

  • 2020-08-06 02:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ប្រុស​ឆ្នើម​ប្រចាំ​ផលិត​កម្ម​ SM គឺ​ SuperM បាន​ប្រកាស​ថា​នឹង​ជិត​វិល​មក​វិញ​ក្នុង​ពេល​ឆាប់ៗ។

ក្រុម​ K-Pop ដែល​មាន​ Taemin (SHINee), Baekhyun និង​ Kai (EXO), Taeyong និង Mark (NCT), ​Lucas និង​ TEN (WayV) កំពុង​រៀប​ចំ​គម្រោង​វិល​មក​វិញ​ជាមួយ​នឹងអាល់៊ប៊ុម​ធំទី១ មាន​ឈ្មោះ​ថា "Super One”។

មុន​ថ្ងៃ​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ គឺ​នៅ​ថ្ងៃទី ០១ ខែកញ្ញា​ខាង​មុខ​ SuperM ក៏​នឹង​មាន​បទធំៗដល់ទៅ ២ មាន​ដូចជា​ «100» ដែលគ្រោង​ចេញ​នៅ​ថ្ងៃ​ទី១៤ ខែសីហា​ និង​បទ​ «Tiger Inside» គ្រោង​ចេញ​នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា។

នេះ​ជា​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​ ២​បន្ទាប់​ពី​ជោគជ័យ​ពេល​ Debut បទ​ដំបូង​ «Jopping» ហើយ​អ្នកគាំទ្រ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ អាល់ប៊ុម​ធំ​ដំបូង​នេះ​ នឹង​កាន់​តែ​អស្ចារ្យ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់