• 2020-08-13 03:16:05
  • ព័ត៌មាន

គ្រាន់​តែ​ចូល​ភ្លាម​ប្រឡូក​អចលនទ្រព្យ​ភ្លាម ចាន់ ផារុំ ត្រូវ​មួយ​ឈុត​ធំ ដឹង​ប៉ុន្មាន​ទេ?

  • 2020-08-13 03:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​ខ្ពស់​ស្រឡះ ចាន់ ផារុំ បាន​ងាក​ទៅ​ចូល​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ អស់​រយៈ​ពេល​ប្រមាណ​២​ខែ​មក​ហើយ ដោយ​នៅ​ក្នុង​រយៈ​ពេល​នោះ នាង​បាន​លក់​ដាច់​មួយ​ឈុត​ធំ​ទាំង​មិន​នឹក​ស្មាន​ដល់​ទាល់​តែ​សោះ។

គិត​មក​ដល់​ពេល​នេះ ផារុំ បាន​ចូល​ធ្វើ​ជា​ភ្នាក់​ងារ​លក់​អចលនទ្រព្យ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​លក់​គម្រោង​ខុនដូ។ ការងារ​នេះ នាង​បាន​ចូល​ខ្លួន​មក​ធ្វើ ក្រោយ​ពេល​ដែល​ការងារ​សិល្បៈ​កាន់​តែ​ស្ងប់ស្ងាត់​ទៅ​ៗ ចាប់​តាំង​ពី​ការ​មក​ដល់​មេរោគ​ខូវីដ១៩​នៅ​លើ​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា។ ដូច្នេះ​ហើយ ផារុំ ប្រាប់​ថា នាង​ងាក​មក​លក់​ខុនដូ ក៏​ព្រោះ​តែ​ចង់​រំដោះ​ទាល់​ជីវភាព​ប៉ុណ្ណោះ ខណៈ​ចំណូល​ពី​ការងារ​សិល្បៈ​ត្រូវ​រាំង​ខ្ទប់​ស្ទើរ​ទាំង​ស្រុង​នោះ។

ប៉ុន្តែ​អ្វី​ៗ ប្រែ​ជា​ល្អ​លើស​ពី​ការ​គិត​ទុក ដោយ​ក្នុង​នោះ នៅ​ខែ​ដំបូង​នាង​អាច​លក់​ចេញ​ខុនដូ​ជា​ច្រើន Unit ទាំង​នឹក​ស្មាន​មិន​ដល់។ "ដំបូង​ៗ​គិត​ថា គ្រាន់​តែ​លក់​លេង​ៗ តែ​មាន​អី​ស្រាប់​តែ​លក់​ដាច់​ច្រើន​គួរ​សម...ខ្ញុំ​អត់​សង្ឃឹម​លក់​ដាច់​អី​ទេ ព្រោះ​តែ ខូវីដ អីចឹង ប៉ុន្តែ​មិន​អីចឹង អ្នក​គេ​មាន​លុយ គេ​សម្រុក​ទិញ​ពេល​ហ្នឹង វា​នៅ​ធូរ​ថ្លៃ!”។ ចាន់ ផារុំ ថ្លែង។

ចាន់ ផារុំ មិន​បាន​បង្ហើប​ថា នាង​លក់​បាន​តួលេខ​ខុនដូ​សរុប​ប៉ុន្មាន ហើយ​មាន​រង្វង់​ទឹក​ប្រាក់​សរុប​ប៉ុន្មាន ប៉ុន្តែ​នាង​បង្ហើប​ថា កម្រៃ​ជើង​សារ​ដែល​នាង​រក​បាន​ពី​ការងារ​ដែល​ដំបូង​គិត​ថា ធ្វើ​លេង​ៗ​នេះ គឺ​ប្រមាណ​ជិត ១ម៉ឺន​ដុល្លារ​អាមេរិក​ដែរ។ "បាន​គួរ​សម​​ដែរ​បង បើ​គិត​សរុប​ទៅ​ប្រមាណ ២ខែ​ហ្នឹង ខ្ញុំ​រក​បាន​ខ្ទង់ ៧-៨ពាន់​ដុល្លារ​ដែរ!”។ តារា​ស្រី​កម្ពស់ ​កម្ពស់ ១,៧១ ម៉ែត្រ​រូប​នេះ បញ្ជាក់​ថា សមិទ្ធផល​ពី​ការងារ​ដំបូង​ក្នុង​វិស័យ​អចលនទ្រព្យ បាន​ធ្វើ​ឲ្យ​នាង​រីករាយ​មែន​ទែន និង​មិន​នឹក​ស្មាន​ទាល់​តែ​សោះ។

ដូច្នេះ​ហើយ សមិទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​មាន​កាន់​តែ​មាន​ទឹក​ចិត្ត ក្នុង​ការ​ប្រឡូក​ក្នុង​ការងារ​ជា​ភ្នាក់​ងារ​លក់​អចលនទ្រព្យ​នេះ​ទៀត។ តែ​យ៉ាង​ណា ក៏​មិន​មាន​ន័យ​ថា នាង​នឹង​លែង​រវីរវល់​ជាមួយ​សិល្បៈ​ទៀត​នោះ​ដែរ។ ផារុំ ថ្លែង​ថា ការងារ​សិល្បៈ​ជា​ការងារ​ដែល​នាំ​ឲ្យ​គេ​ស្គាល់​ថា​នាង​ជា​នរណា ហើយ​ជាក់​ស្ដែង​ការ​លក់​អចលនទ្រព្យ​ដាច់​ក្នុង​រយៈ​ខ្លី រក​ចំណូល​បាន ក៏​ដោយ​សារ​គេ​ស្គាល់​នាង​តាម​រយៈ​សិល្បៈ​ដែរ។

ដូច្នេះ​ហើយ នាង​មិន​ចោល​សិល្បៈ​ដាច់​ខាត ហើយ​ដរាប​ណា ខូវីដ រលាយ​ពី​កម្ពុជា នាង​ក៏​នឹង​ងាក​មក​បន្ត​ការងារ​សិល្បៈ​របស់​នាង ហើយ​ការងារ​អចលនទ្រព្យ​ក៏​នៅ​តែ​បន្ត​ក្នុង​ពេល​ជាមួយ​គ្នា​ដែរ។ ចំពោះ​ផែន​ការ​ចំពោះ​អាជីព​សិល្បៈ ក្រៅ​ពី​មិន​មាន​គម្រោង​បោះបង់ ផារុំ បង្ហើប​ថា នាង​គ្រោង​នឹង​លូក​ឲ្យ​ជ្រៅ​ក្នុង​ការងារ​សម្ដែង​ថែម​ទៀត ខណៈ​ក្នុង​អតីតកាល​នាង រវល់​ខ្លាំង​តែ​ជាមួយ​ការងារ​ម៉ូដែល។

រូបភាព៖ ហ្វេសប៊ុក ផារុំ

ធ្វើ​បែប​នេះ ដើម្បី​ពង្រីក​ទីផ្សារ ប្រយោជន៍​ឲ្យ​ប្រិយមិត្ត​ស្គាល់​កាន់​តែ​ច្រើន និង​ក៏​ដើម្បី​ភាព​រីក​ចម្រើន​ខាង​ផ្នែក​ការងារ​អចលនទ្រព្យ​របស់​នាង​ដែរ។ ផារុំ ថ្លែង​ថា ការងារ​ជា​តារាម៉ូ​ដែល​នាំ​ឲ្យ​នាង​ស្គាល់​មនុស្ស​ជា​ច្រើន​នៅ​ក្រៅ​ប្រទេស ហើយ​ពួក​គេ​មាន​បំណង​វិនិយោគ​តាម​រយៈ​នាង។ "តាម​ពិត​ខ្ញុំ​មាន​ម៉ូយ​ច្រើន​នៅ​បរទេស ដែល​គេ​ចាប់​អារម្មណ៍​ចង់​មក​ទិញ​ខុនដូ​នៅ​ស្រុក​ខ្មែរ ប៉ុន្តែ​ដោយ​សារ​តែ ខូវីដ ហ្នឹង​ឯង ទើប​គេ​មិន​ទាន់​អាច​ចុះ​មក​បាន ពេល​ណា​ស្ងប់​ស្ងាត់​ខូវីដ គេ​ថា​នឹង​ចុះ​មក​ភ្លាម​!”៕

អត្ថបទ៖ ទារិកា

មតិយោបល់