• 2020-09-01 03:45:54
  • ព័ត៌មាន

មកដឹងតម្លៃខ្លួនខ្ពស់ៗរបស់ គូស្នេហ៍តារាថៃពេល​ចូលរួមកម្មវិធីរួមគ្នាម្ដងៗ

  • 2020-09-01 03:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ល្បី​ល្បាញ​ចេះ​តែ​ហក់​ឡើង​ រីឯតម្លៃ​ខ្លួន​របស់​បុគ្គល​មាន​ឈ្មោះ​បោះសំឡេង​នោះ​ក៏​នឹង​កាន់​តែ​តែ​ខ្ពស់​ទៅតាម​នោះដែរ។ ដូច​តារាថៃ​ខាងក្រោម​ សុទ្ធ​សឹង​ជាប់​ឈ្មោះ​ជា​កំពូល​តារាប្រចាំ​ប្រទេស​ ហើយគ្រប់គ្នា​ក៏​​ជ្រាប​ស្រាប់ថា​ ពួកគេ​ទាំង​នេះ​ក៏មាន​គូស្នេហ៍​ជា​អ្នក​ល្បី​ដូចគ្នា ដូច្នេះ​វា​ក៏ជាឱកាសពិសេស​សម្រាប់ពួកគេ​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ចូល​រួមកម្មវិធី​ផ្សាយផលិតផល​ផ្សេងៗទាំងគូៗ។

​បើ​ផ្អែក​តាមព័ត៌មាន​ពី​ Thairath TV បាន​បង្ហាញពីតម្លៃ​ខ្លួន​របស់ពួកគេពេល​ចូលរួម​កម្មវិធីជាមួយគ្នាដូចខាងក្រោម៖

១. Nadech Kugimiya និង​ Yaya Urassaya

គូស្នេហ៍កំពូលតារា​ប្រចាំ​ប្រទេស​ថៃ​ ១គូ​នេះ​រក​បាន​ដល់​ទៅ​ ៩០០ ០០០បាត (ខ្ទង់ ២៩ ០៣៨ដុល្លារ) ពេល​ពួកគេ​ចូលរួម​កម្មវិធីជាមួយគ្នា។

២. Toon Artiwara និង Koy Rachwin

Toon និង​ Koy រក​បាន​ ៨៥០ ០០០បាត (ខ្ទង់ ២៧ ៤២៨ដុល្លារ) ក្នុង​១កម្មវិធី។

៣. Weir Sukollawat និង Bella Ranee

គូស្នេហ៍នេះ​វិញ​ ពេល​ចូលរួម​កម្មវិធីទាំងគូ ពួកគេ​មាន​តម្លៃ​ខ្លួន ៨០០ ០០០បាត (ខ្ទង់ ២៥ ៨១១ដុល្លារ)។

៤. Mark Prin និង Kimmy Kimberley

ចូលដល់​ ១គូនេះវិញ​មាន​តម្លៃ​ខ្លួន​ ៦០០ ០០០បាត (ខ្ទង់ ១៩ ៣៦០ដុល្លារ)។

៥. Ter Chantavit និង Mai Davika

Ter និង​ Mai មាន​តម្លៃ​ខ្លួន​ ៥០០ ០០០បាត (ខ្ទង់​ ១៦ ១៣៣ដុល្លារ)។

៦. Mik Thongraya និង Bow Maylada

បើពួកគេ​ទៅ​កម្មវិធី​អ្វី​មួយ​ទាំង​គូ នោះ​តម្លៃ​ខ្លួន​គឺ ២០០ ០០០បាត (ខ្ទង់ ៦ ៤៥២ដុល្លារ)៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់