- 2020-09-04 07:11:16
- ព័ត៌មាន
Selena Gomez ជឿជាក់ខ្លាំង បង្ហាញមុខធម្មជាតិ អត់មានផាត់ម្សៅមួយបៀក!
- 2020-09-04 07:11:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez ជឿជាក់ខ្លាំង បង្ហាញមុខធម្មជាតិ អត់មានផាត់ម្សៅមួយបៀក!
ចន្លោះមិនឃើញ
Selena Gomez បានធ្វើឲ្យអ្នកគាំទ្រកោតសរសើរជាខ្លាំង ពេលបង្ហាញសម្រស់ធម្មជាតិមិនមានផាត់ក្រែមម្សៅ តាមរយៈវីដេអូមួយបង្ហោះលើ YouTube ដែលក្នុងវីដេអូនាងបានបង្ហាញអំពីបច្ចេកទេសផាត់មុខមួយចំនួនរបស់ខ្លួន។
អំឡុងពេលផាត់មុខ Selena ក៏បានចែករំលែកផងដែរថានាងត្រូវលាបនូវក្រែមការពារកំដៅថ្ងៃឲ្យបានសព្វល្អជាទីបំផុត ដោយសារតែផលប៉ះពាល់នៃជំងឺម្យ៉ាងឈ្មោះ Lupus ធ្វើឲ្យនាងពិបាកទ្រាំទ្រនឹងកំដៅថ្ងៃ។
Selena ធ្លាប់បានបង្ហាញឲ្យដឹងថា នាងបានកើតជំងឺម្យ៉ាង ហៅថា Lupus កាលពីឆ្នាំ ២០១៥ ហើយឆ្នាំមុននេះ នាងបានឈប់សម្រាកច្រើន ដោយសារតែជំងឺនេះ ក៏ដូចជាការថប់អារម្មណ៍ និងធ្លាក់ទឹកចិត្តផងដែរ។ នាខែកញ្ញាឆ្នាំ ២០១៧ តារាវ័យ ២៨ឆ្នាំរូបនេះបានទទួលការបរិច្ចាគក្រលៀន ពីមិត្តភ័ក្ដិល្អម្នាក់របស់នាង ដើម្បីព្យាបាលជំងឺ Lupus៕