
- សុក្រ, 4 កញ្ញា 2020 08:39
- ព័ត៌មាន
ដល់បាត់ហើយ រកឃើញតារាខ្មែរ២ដួងថ្មី ពាក់នាឡិកាមានតម្លៃថ្លៃជាង ព្រាប សុវត្ថិ ទៅទៀត!
- សុក្រ, 4 កញ្ញា 2020 08:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់បាត់ហើយ រកឃើញតារាខ្មែរ២ដួងថ្មី ពាក់នាឡិកាមានតម្លៃថ្លៃជាង ព្រាប សុវត្ថិ ទៅទៀត!
ចន្លោះមិនឃើញ
នៅប៉ុន្មានថ្ងៃនេះ ប្រិយមិត្តបាន និងកំពុងចាប់អារម្មណ៍របស់លម្អខ្លួន ពោលគឺនាឡិកាដៃរបស់លោក ព្រាប សុវត្ថិ ដែលលោកបានប្រើនាឡិកាមានតម្លៃប្រមាណ ១០ម៉ឺនដុល្លារ តែឥឡូវនេះលេចចេញតារាខ្មែរចំនួន ២ដួង ពាក់នាឡិកាដៃមានតម្លៃជាងកំពូលតារាចម្រៀងប្រុសរូបនេះទៅទៀត។
តារាខ្មែរ២ដួងនោះ គឺតារាចម្រៀងរួមទ្រនំ ពេជ្រ សោភា និងរ៉ូលីន។ នេះបើតាមទំព័រលក់នាឡិកាក្នុងស្រុកតែមួយនឹងដែលបញ្ចេញករណីនាឡិកា ព្រាប សុវត្ថិ។ ទំព័រលក់ខាងនាឡិកាបុរាណៗនេះ បានបញ្ចេញមុននេះថា លោក ព្រាប សុវត្ថិ មានពាក់នាឡិកាម៉ាក Patek Phillipe មានតម្លៃប្រមាណ ១០ម៉ឺនដុល្លារអាមេរិក។
នាឡិកាសែស្រឡាយ Patek នេះ គឺជាប្រភេទនាឡិកាប្រើប្រាស់ដោយឥស្សរជនកំពូល អ្នកមាន ឬសេដ្ឋី និងមហាសេដ្ឋី ក្នុងនៅក្នុងស្រុក មានល្បីថា សម្ដេចនាយករដ្ឋមន្ត្រី មានប្រើប្រាស់ដែរ ឯតម្លៃនោះ គឺប្រមាណ ២លានដុល្លារអាមេរិកឯណោះ។ យ៉ាងណា នេះមិនមែនតម្លៃខ្ពស់បំផុតនៃតម្លៃរបស់លម្អកាយដែលគេហៅថា "ស្ដេចនាឡិកា" នោះឡើយ។
តាមអ្នកជំនាញខាងនាឡិកា បានបង្ហើបថា Patek Phillipe អាចមានតម្លៃដល់ទៅ ១០-២០ លានដុល្លារទៀត។ វិលមកតារា ២ដួងរបស់កម្ពុជា គឺ ពេជ្រ សោភា និងរ៉ូលីន ពាក់នាឡិកាថ្លៃជាងកំពូលតារាចម្រៀងប្រុស ក្នុងនោះ ពេជ្រ សោភា ប្រើប្រាស់ម៉ូដែល Richard Mille Lady RM 07-01 ឯតម្លៃ គឺ ១៦ម៉ឺនដុល្លារអាមេរិកឯណោះ។
ដោយឡែកតារាដែលមានទេពកោសល្យច្រើន ឬ Miss Photo City រ៉ូលីន វិញ ក៏មិនធម្មតាដែរ។ រ៉ូលីន ប្រើប្រាស់នាឡិកា Richard Mille 011 Flyback Chronograph ដែលមានតម្លៃដល់ទៅជាង ១២ម៉ឺនដុល្លារអាមេរិកដែរ។ តាមទំព័រហ្វេសប៊ុកខាងលក់នាឡិកាដដែល មានសិល្បករល្បីៗច្រើននាក់ទៀត ក៏ស្ថិតក្នុងចំណោមមង្គលស្រឡាញ់នាឡិកាដៃមានតម្លៃខ្ពស់ៗដែរ។
យ៉ាងណាក៏គេឃើញ តារា៣ដួងខាងលើ ព្រាប សុវត្ថិ ពេជ្រ សោភា រ៉ូលីន ប្រើប្រាស់របស់មានតម្លៃថ្លៃជាងបន្តិច៕