
- សុក្រ, 2 តុលា 2020 08:11
- ព័ត៌មាន
អនុវត្ដជិតចប់កុងត្រាច្រៀងជាមួយសាន់ដេ អ៊ី ណូ បានបោះសម្ដីដ៏គួរឲ្យចាប់អារម្មណ៍
- សុក្រ, 2 តុលា 2020 08:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុវត្ដជិតចប់កុងត្រាច្រៀងជាមួយសាន់ដេ អ៊ី ណូ បានបោះសម្ដីដ៏គួរឲ្យចាប់អារម្មណ៍
ចន្លោះមិនឃើញ
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក អ៊ី ណូ បង្ហើបថា លោកនឹងចប់កុងត្រាជាមួយផលិតកម្មសាន់ដេនៅនៅឆ្នាំ ២០២១ ខាងមុខនេះហើយ ប៉ុន្តែលោកពុំមានបំណងផ្លាស់ប្ដូរទ្រនំថ្មី ឬហក់ទៅកាន់ផលិតកម្មណាផ្សេងនោះទេ ល្គឹកណាសាន់ដេនៅតែអោយតម្លៃ និងផ្ដល់ភាពកក់ក្ដៅដល់លោក។
តារាចម្រៀងមាឌធំ ហើយសម្បូរវោហារ លោក អ៊ី ណូ និយាយថា សម្រាប់រូបលោកមិនផ្ដោតទៅលើការផ្លាស់ប្ដូរផលិតកម្មនោះទេ ព្រោះលោកគិតថានៅកន្លែងណាក៏ដូចកន្លែងណាដែរឲ្យតែខ្លួនចេះឲ្យតម្លៃ គឺល្អទាំងអស់។ ជាក់ស្ដែងដូចរូបលោកសព្វថ្ងៃមានស្ទូឌីយោផលិតបទភ្លេង និងកាត់តចម្រៀងដោយខ្លួនឯង ព្រមទាំងមានអាជីវកម្មផ្ទាល់ខ្លួនមួយចំនួនទៀតផង ប៉ុន្តែសាន់ដេនៅតែមិនទោមនស្សនឹងលោក តែលោកក៏បំពេញភារកិច្ចខ្លួនបានត្រឹមត្រូវដែរ។
លោក អ៊ី ណូ មមាញឹកខ្លាំងជាមួយជំនួញលក់ឡាន និងផលិតបទចម្រៀងដោយខ្លួនឯងដោយមានក្រុមការងារជាច្រើននាក់ កំពុងប្រតិបត្តិការនៅក្នុងស្ទូឌីយោដែលធ្វើឱបនឹងយានដ្ឋានលក់ឡានរបស់លោកទើបបើកថ្មី ស្ថិតនៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ត្បិតថាលោករវល់នឹងការងារទាំងនេះ ប៉ុន្តែលោកមិនដែលអាក់ខានបោះបទចម្រៀងខ្លួនទៅកាន់ផលិតកម្មសាន់ដេរឡើយ ដោយក្នុង១ខែយ៉ាងហោច២ ទៅ៣ បទដែរ។
ឆ្លងកាត់អាជីពច្រៀងទាំងក្នុងហាង និងតាមផលិតកម្មជាង១៨ឆ្នាំ បានធ្វើឲ្យលោកយល់កាន់តែច្បាស់ពីតម្លៃរបស់តារាក្នុងវិស័យសិល្បៈ។ ចំពោះលោក ក្រៅពីផលិតបទចម្រៀងច្រៀងដោយខ្លួនឯង រូបលោកទើបឆ្លងកាត់ផលិតកម្មតែពីរប៉ុណ្ណោះ គឺផលិតកម្ម Diamond និងផលិតកម្មសាន់ដេ ដែលលោកកំពុងធ្វើសព្វថ្ងៃនេះ៕