• 2020-10-07 04:40:41
  • ព័ត៌មាន

YG សម្រេចលុបចោលប្លង់ Jennie តុបតែងជាគិលានុបដ្ឋាយិកា

  • 2020-10-07 04:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​៧ ខែ​តុលា​នេះ ផលិតកម្ម YG បាន​បញ្ចេញ​សេចក្ដី​ប្រកាស​ថ្មី​មួយ បង្ហាញ​អំពី​ការ​សម្រេច​ចិត្ត​លុប​ចោល​ប្លង់​​ដែល Jennie ស្លៀក​បំពាក់​ជាគិលានុបដ្ឋាយិកា ចេញ​ពី​វីដេអូ​ចម្រៀង Lovesick Girls។

ការ​ប្រកាស​ថ្មី​នេះ គឺ​ក្រោយ​ពី​ផលិតកម្ម YG បាន​ចេញ​នូវ​ការឆ្លើយ​តប​កាល​ពី​ម្សិលមិញ ជុំ​វិញ​ការ​ព្រួយ​បារម្ភ​របស់​សហភាព​​បុគ្គលិក​​ផ្នែក​​​សុខភាព​និង​សុខាភិបាល​កូរ៉េ។

ផលិតកម្ម YG បាន​​​បញ្ជាក់​​ដូច​នេះ​ថា ៖ “ពួក​យើង​បាន​ធ្វើ​ការ​សម្រេច​ថា​នឹង​លុប​ចោល​ប្លង់​ទាំង​អស់​ដែល​មាន​ទាក់ទង​នឹង​សំលៀក​បំពាក់​គិលានុបដ្ឋាយិកា​​ក្នុង​វីដេអូ​ចម្រៀង​ Lovesick Girls របស់ BLACKPINK ហើយ​យើង​គ្រោង​នឹង​​ប្ដូរ​វីដេអូ​ចម្រៀង​ថ្មី​ដែល​មាន​ការ​កែ​សម្រួល​ឡើង​វិញ ឲ្យ​បាន​លឿន​ជា​ទី​បំផុត៕"

​​​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សុខហេង

មតិយោបល់