• 2020-10-16 04:04:52
  • ព័ត៌មាន

វីដេអូឯកសារ “BLACKPINK: Light Up The Sky” វាយយកតំណែងលេខ១ លើ Netflix

  • 2020-10-16 04:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូឯកសារ​របស់ BLACKPINK មាន​ចំណងជើង​ថា «BLACKPINK: Light Up The Sky» ពិត​ជា​បាន​ទទួល​បាន​ការ​គាំទ្រមិនធម្មតា ពេល​ចេញ​លើ Netflix។ វីដេអូ​ដែល​មាន​រយៈពេល​ ១ម៉ោង និង​ ១៩នាទី​នេះ​ បាន​រៀបរាប់ពី​ដំណើរ​ជីវិត​តាំងពី​សមាជិកទាំង​ ៤​នៅ​ក្មេង​ រហូតដល់ពេល​បច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃ​ទី​ ១៤ ខែតុលា វីដេអូ​ឯកសារ​មួយ​នេះ​បាន​ចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​លើ​ Netflix ដោយ​មាន​មតិ​ពេញ​ចិត្ត​ជា​ច្រើន​ពីអ្នកគាំទ្រ​ ហើយ​ម្យ៉ាង​នេះ​ក៏​ជា​វីដេអូ​ដែល​រៀបរាប់​ពីជីវិត​របស់​សមាជិក​ ៤​នាក់​នេះ​លើក​ដំបូង​ដែរ។

ដោយសារ​មាន​ការ​គាំទ្រ​ខ្លាំង​បែប​នេះ​ហើយ​ ទើប​នៅថ្ងៃទី១៦ ខែតុលា​នេះ​ មាន​សេចក្ដី​រាយាករណ៍​មក​ថា​ វា​បាន​ជាប់​លេខ ១​ក្លាយជា​វីដេអូរបស់ Netflix ដែល​ល្បី​ខ្លាំងជាង​គេ​ពេល​ចេញ​ភ្លាម រហូតជាប់​តំណែង​កំពូល​នេះ​នៅ​ប្រទេសកូរ៉េ ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ព្រម​ទាំងជាប់លំដាប់​កំពូល​ទាំង​១០ ប្រចាំ​ប្រទេសប្រេស៊ីល អេក្វាឌ័រ ព័រទុយហ្កាល់ ឈីលី ឥណ្ឌា អូស្ត្រាលី និង​បណ្ដាប្រទេស​ផ្សេង​ទៀត៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម