• 2020-10-26 04:15:32
  • ព័ត៌មាន

អេននី ហ្សាម ដែល​ប្រិយមិត្ត​បាន​ឃើញ​ឡើង​គីឡូ​ខ្លាំង​ពី​អតីត ឥឡូវ​ហក់​មក​ទីផ្សារ​ចម្រៀង​វិញ​ហើយ!

  • 2020-10-26 04:15:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា អេននី ហ្សាម ច្រៀង​ៗ​សុខ​ៗ ស្រាប់​តែ​បាន​បាត់​មុខ​ច្រើន​ឆ្នាំ​ដោយ​មិន​មាន​មូលហេតុ​ច្បាស់​លាស់។ ឥឡូវ​នេះ មាន​តម្រុយ​ថា តារា​ស្រី​រូប​នេះ​បាន​វិល​មក​ការងារ​ចម្រៀង​ជា​ថ្មី​ទៀត​ហើយ។

តាម​ការ​កត់​សម្គាល់ អេននី ហ្សាម បាន​បាត់​មុខ​ក្រោយ​ពី​នាង​ចេញ​បទ​ឆ្លងឆ្លើយ​នាយ គ្រឿន មួយ​បទ​មាន​ចំណង​ជើង​ថា "សង្ស័យ​តែ​ឆេះ​អ៊ីសេ" និង​បទ "មនុស្ស​ក្នុង​រូបថត" កាល​ពី​អំឡុង​ឆ្នាំ ២០១៤-២០១៥។ ចាប់​តាំង​ពី​ពេល​នោះ​មក នាង​ស្រាប់​តែ​បន្សាត់​ខ្លួន​ចេញ​ឆ្ងាយ​ពី​ការងារ​រាំ​ច្រៀង​របស់​នាង​បាត់​ស្ងាត់​ឈឹង។ ប្រិយមិត្ត​អាច​ត្រឹម​ឃើញ​សកម្មភាព​ផ្ទាល់​ខ្លួន​ខ្លះ​របស់​នាង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង IG របស់​នាង។

តាម​រយៈ​រូបភាព​នានា ដែល​តារា​ស្រី​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ទាំង​ពីរ អំឡុង​ពេល​សម្រាក​ពី​សិល្បៈ អេននី ត្រូវ​បាន​គេ​ឃើញ​ថា​នាង ឡើង​គីឡូ​ខ្លួន​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ គេ​ជឿ​ថា តារា​ស្រី​ទំនង​មិន​អាច​ងាក​មក​ការងារ​សិល្បៈ​វិញ​នោះ​ទេ។ ប៉ុន្តែថ្មី​ៗ​នេះ គេ​ស្រាប់​តែ​ឃើញ​ម្ចាស់​បទ "ខូច​អារម្មណ៍" បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្រុម​ការងារ​ថត​របស់​ផលិតកម្ម​ថោន និង​មិត្ត​រួម​ទ្រនំ​របស់​នាង​ឡើង​វិញ។

ដូច្នេះ​ហើយ គេ​សង្ស័យ​ថា នាង​ទំនង​ត្រឡប់​មក​រក​ការងារ​របស់​នាង​វិញ ក្រោយ​ពី​បាន​សម្រាក​ជា​ច្រើន​ឆ្នាំ។ បញ្ហា​នេះ សាមី​ខ្លួន នៅ​មិន​ទាន់​អាច​សុំ​ទំនាក់ទំនង​ដើម្បី​ធ្វើ​អធិប្បាយ​បាន​នៅ​ឡើយ។ ប៉ុន្តែ​ប្រភព​មួយ​ផ្សេង​ទៀត ដែល​នៅ​មិន​ឆ្ងាយ​ពី​តារា​ស្រី បាន​បង្ហើប​ថា ជា​ការ​ពិត គឺ អេននី ហ្សាម បាន​ត្រឡប់​មក​វិញ​ហើយ។

ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ ប្រាប់​ថា អេននី ហ្សាម បាន​បាត់​មុខ​ជា​ច្រើន​ឆ្នាំ ដោយ​សារ​តែ​នាង​ជ្រុល​ខ្លួន ឲ្យ​ឡើង​គីឡូ​ខ្លាំង ទើប​សម្រេច​ផ្អាក​ការងារ​សិន។ ប៉ុន្តែ​ឥឡូវ តារា​ស្រី​រូប​នេះ បាន​សម្រេច​វិល​ត្រឡប់​មក​វិញ​ហើយ ក្រោយ​ពី​នាង​អាច​សម្រក​គីឡូ​បាន​ខ្លះ។ "បាទ​គាត់​ឈប់​យូរ​ហើយ ដោយ​សារ​គាត់​ឡើង​គីឡូ​ពេក ឥឡូវ​គាត់​មក​វិញ​ហើយ​បង!”។ ប្រភព​ថ្លែង។

ចំពោះ​ការ​វិល​ត្រឡប់​មក​លើក​នេះ អេននី ហ្សាម បាន​ចូល​រួម​ថត​បទ​ចម្រៀង​មួយ​ចំនួន​រួច​ហើយ ហើយ​បើ​តាម​គម្រោង បទ​ថ្មី​របស់​នាង នឹង​ចេញ​ជា​បន្តបន្ទាប់​ក្នុង​ពេល​ឆាប់​ៗ​នេះ៕

រូបភាព៖ហ្វេសប៊ុក អេនី

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម