• 2020-12-07 02:52:36
  • ព័ត៌មាន

មាស សុខសោភា ចេញមុខ​មក​និយាយ​​លើក​ដំបូង ក្រោយ​​ផ្ទុះ​ការ​រិះគន់​​ថា​នាង ក្រអើតក្រទម

  • 2020-12-07 02:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង មាស សុខសោភា បាន​បញ្ចេញ​សារជា​លើក​ទី១ ក្រោយ​ពីរង​នូវ​ការ​រិះគន់​ធ្ងន់ៗ​ ថានាង​ជា​មនុស្ស​វាយឫក និង​ឈ្លើយ​មិន​គួរ​ឲ្យ​គោរព ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី៣ ខែ​ធ្នូ។ នៅ​ក្នុង​សារ​ដែល​នាង​បង្ហោះ​​ល្ងាច​មិញ​នេះ នាង​បាន​អគុណ​ដល់​អ្នក​គាំទ្រ និង​មិត្ដ​សិល្បៈ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ដែលខមិនផ្ដល់​កម្លាំង​ចិត្ដ បន្ដគាំទ្រ និងស្រឡាញ់នូវអ្វីដែលនាងមាន ហើយ​ហ៊ាន​ចេញ​មុខ​ការពារ​រូបនាង។

មាស សុខសោភា៖"ស្រប​ពេល​មាន​បញ្ហា​ផ្ទុះ​ការរិះគន់​មក​លើ​នាង​ខ្ញុំ​ក៏​បងប្អូន និង​អ្នក​គាំទ្រ​ទាំងអស់​គ្នា​ជួយ​ចេញមុខ​ការពារ​នាង​ខ្ញុំ។ នាងខ្ញុំ​ពិតជា​សប្បាយចិត្ត និង​ត្រេកអរ​យ៉ាង​ខ្លាំង សម្រាប់​អ្នក​គាំទ្រ​ពិតប្រាកដ​របស់​នាងខ្ញុំ ហើយ​យល់​ពី​នាង​ខ្ញុំ និង​យល់​ពី​តម្លៃ​នៃ​សិល្បៈ"។

មាស សុខសោភា នៅ​តែ​រក្សា​ជំហរ​មិន​ឆ្លើយឆ្លង ឬ​បកស្រាយ​ចំពោះ​រឿង​ហេតុ​ពិត​ដែល​បាន​កើត​ឡើង​នៅ​លើ​ភ្នំ​គូលែន ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី៣ ខែ​ធ្នូ ឆ្នាំ​២០២០ បង្ករ​ឲ្យ​មាន​ការ​រិះគន់​ផ្អើល​ពេញ​បណ្ដាញ​សង្គម​នោះ​ទេ។ ប៉ុន្ដែកន្លង​ទៅ​ជំនួយ​ការ​របស់​នាង​បញ្ជាក់​ថា សោភា មានហេតុផលជាច្រើនដែលត្រូវនិយាយ តែសោភានឹង​មិន​​ឆ្លើយឆ្លង​អ្វី​ទាំង​អស់ ព្រោះ​នាង​គិត​ថា​បើ​ឆ្លើយឆ្លង​ក៏​មិន​ដឹង​បាន​អ្វី​មក​វិញ ហើយ​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់​តែ​វែងឆ្ងាយ។

សូម​រំលឹក​ថា នារី​ម្នាក់​ បានអះអាង​នៅ​លើ​បណ្ដាញ​សង្គម​Tik Tok ថា រូប​នាង​បាន​ជួប​តារា​ចម្រៀង​មាស សុខសោភា ដោយ​ផ្ទាល់ ហើយ​ស្គាល់​ច្បាស់​ថា ជា​មាស សុខសោភា៖"វាយឫក​ណាស់ ឈ្លើយ​ណាស់ រើសអើង​ណាស់ ស្គាល់​ច្បាស់​មិន​ច្រឡំ​ទេ ខំ​រាក់ទាក់​សុំ​គេ​ថត​ជាមួយ គេ​ធ្វើ​ឬក​សោះអង្គើយ គេ​ថា​ថត​មិន​បាន​ទេ"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម