• 2020-12-17 02:21:00
  • ព័ត៌មាន

រកឃើញអ្នកឆ្លងកូវីដ១៩ ដល់ទៅ៦២ករណីក្នុង​សំណង់អគារថ្មីរបស់ Big Hit

  • 2020-12-17 02:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការិយាល័យ​ថ្មី​ដែល​ជា​សំណង់អគារ​របស់​ផលិតកម្ម Big Hit ត្រូវ​បាន​គេ​ដឹង​ថា​ពេល​នេះ​មាន​ការ​ប្រកាសអាសន្ន​ថា​មានអ្នក​ឆ្លង​មេរោគ COVID-19 ដល់ទៅ ៦២ករណី។

Yongsan Trade Center គឺជា​សំណងអគារ​ដែលនឹងក្លាយ​ជា​ការិយាល័យថ្មី​របស់​ BTS, TXT និង​តារា​របស់​ផលិតកម្មជា​ច្រើន​នាក់​ផ្សេង​ទៀតនាពេល​អនាគត នៅពេល​អគារ​នេះសាងសង់រួច។

ដោយឡែក​ថ្មីៗ ស្រាប់​តែ​មាន​ការប្រកាស​ថា​អគារនេះមាន​ករណី​អ្នកឆ្លង​មេរោគ​ COVID-19 ដល់ទៅ​ ៦២ករណីឯណោះ ដែលករណី​ដំបូងនោះ​គឺ​ចេញ​លទ្ធផល​ថា​ឆ្លង​កាលពី​ថ្ងៃទី១២ ខែធ្នូ។ បើ​តាម​តួលេខដែលបាន​បង្ហាញ ក្នុង​នោះ​មាន​កម្មករ ៥៦នាក់ បូករួម​នឹង​សាច់ញាតិគ្រួសាររបស់ពួកគេ ៤នាក់ និង​ជនប្លែក​មុខ​ម្នាក់​។ ដោយសារ​ហេតុនេះដំណើរ​ការ​សាងសង់ត្រូវ​ផ្អាក​ពាក់កណ្ដាលទីសិន។

ខាង​ផលិតកម្ម​ Big Hit ក៏​បាន​ចេញ​សេចក្ដី​ជូនដំណឹង​ផ្សេងៗ​ដល់​អ្នកគ្រប់គ្នា​ ហើយ​ក៏បាន​បញ្ជាក់​ដែរ​ថាអ្នក​ដែល​បាន​ចូល​ទៅអគារ​នោះ​ពី​ថ្ងៃទី០៧ ដល់ ១៣​ខែធ្នូ សុទ្ធតែ​ស្គាល់មុខអស់ហើយ ហើយ​ផលិតកម្ម នឹង​សហការជាមួយ​នឹង​ក្រុម​ការងារ​ស៊ើបអង្កេតដើម្បីរួមគ្នា​ការពារ និង​ធ្វើ​ការ​លើ​រឿង​នេះ​ឲ្យ​បាន​ល្អ៕​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម